Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនចាប់ចំរិតជនជាតិចិនដូចគ្នាត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ​ដឹកនាំដោយលោកអធិការ ហួរ ម៉េងវ៉ាង បានចុះចាប់ជនជាតិចិនដែរចាប់ចំរឹតជនជាតិចិនដូចគ្នាពីខេត្តកំពង់សោមមកនៅក្នុងបុរីសីរ៉ែន វីឡា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្ទះលេខ១០០៧ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថាជនរងគ្រោះមានចំនួន ៣នាក់ក្មេងៗអាយុប្រហាក់ប្រហែល18ទៅ19ឆ្នាំជាជនជាតិចិន ។ ជនរងគ្រោះទាំងបីនាក់នេះបានចេញពីធ្វើការ នៅហាងមួយកន្លែងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០មកម្លេះ គាត់ ដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ក៏ស្រាប់តែមាន រថយន្ត ម៉ាកអាផាត ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BC.5178មានគ្នា៣នាក់ ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃ ដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើក រត់មកភ្នំពេញមកដាក់បង្ខាំង នៅផ្ទះបុរីខាងលើ។ បានចំរិតទារប្រាក់ពីជនរងគ្រោះរាប់មុឺនដុល្លា ហើយក៏ធ្វើទារុណកម្ម យកកាំបិត និងដំបងឆក់មុខមាត់បណ្ដាលឱ្យជនរងគ្រោះឈាមមាត់ ស្លេកស្លាំងញាប់ដៃញាប់ជើង បង្អត់បាយចំនួនបីថ្ងៃក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន20 ម៉ឺនយែនជាលុយចិនទៅឱ្យជនសង្ស័យ។ ជនរងគ្រោះខ្លះអត់លុយឲ្យធ្វើបាបស្ទើរស្លាប់។ជនរងគ្រោះម្នាក់បានរត់ចេញតាមសំយ៉ាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលីស ជនសង្ស័យដឹងថាបែកការណ៏ហើយបាន ប្រមូលអីវ៉ាន់ចាកចេញពីផ្ទះ។ពេលដែលសមត្ថកិច្ចបានទទួលព័ត៌មាន បានភ្លាមៗ លោកអធិការខណ្ឌសែនសុខបាននាំកម្លាំងនិងគណៈបញ្ជាការឯកភាពប្រជាការពារបានចុះទៅដល់ទីតាំងខាងលើហើយក៏លោមព័ទ្ធចាប់បានជនជាតិចិនដែលជាជនសង្ស័យចំនួន២នាក់និងរត់ រួចម្នាក់ហើយព្រមទាំងរំដោះជនរងគ្រោះបានចំនួនបីនាក់ មកវិញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងបន្តទៅតាមនីតិវិធីនៃច្បាប់៕

ចែករំលែកអត្ថបទ