នារីរូបស្អាតដែលគ្រងឈុតបុរាណ​ ដែលល្បីពេញ​បណ្តាញសង្គម​ តាមពិតជា​ លោកស្រី​ លាង​ ធារ៉ា​

(ភ្នំពេញ​)៖​ រូបថតតុបតែងខ្លួនជាអប្សរា​ នាងរំសាយសក់និងមានការថតនៅឈុតបុរាណ​ ផ្សេងៗជាច្រេីនទៀត​ ដែលកំពុងតែមានការចាប់អារម្មណ៍​ និងសរសេីរពីរូបសម្រស់ស្រ់ស្អាត​ ហេីយជាស្រ្តីមួយរូបដែលបាន​ ចូលរួមចំណែកលេីកស្ទួយឈុតបុរាណដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរថែមទៀត​។ នៅពេលនេះដឹងហេីយថា​ ស្ត្រីដែលតុបតែងខ្លួនឈុតបុរាណកំពុងល្បីពេញបណ្តាញសង្គមនោះ​ មិនមែនអ្នកសិល្បៈទេ​ ពោលគឺជាអគ្គនាយិកា​ ក្រុមហ៊ុន​ Theara Leang Co.,LTD លោកស្រី​ លាង​ ធារ៉ា​ ។
កន្លងមកនៅលេីបណ្តាញសង្គម​ Facebook មានការ​បង្ហោះរូបស្ត្រីម្នាក់​ ដែលគ្រងឈុតបុរាណជាច្រេីន​សម័យកាល​ គឺសុទ្ធតែស្រស់ស្អាត​ ទាក់ទាញ​ មេីលទៅទន់ភ្លន់តែរឹងមាំ​ ថ្លៃថ្នូរ​ រហូតធ្វេីឲ្យមហាជនខ្លះទាយថានារីរូបស្អាតប្រហែលជាអ្នកសិល្បៈ​ ព្រោះគ្មានអ្នកដឹងច្បាស់ទេថា​ ស្ត្រីខាងលេីជាអ្នកណា​។ ទេីបតែពេលនេះ​ មុខមាត់ពិតត្រូវបានបង្ហាញ​ គឺនោះជា​ ម្ចាស់ផលិតផល​ T&L គឺលោកស្រី​ លាង​ ធារ៉ា​។
ជាទូទៅសង្កេតឃេីញថា​ ស្ទេីរតែគ្រប់សកម្មភាពរបស់លោកស្រី​ លាង​ ធារ៉ា​ គឺតែងតែចូលរួមចំណែកជួយការងារសង្គម​ ជួយបណ្តុះបណ្តាលស្ត្រី​ដែលទន់ខ្សោយអោយបោះជំហានទៅរកភាពជោគជ័យ​ ហេីយជាពិសេសនោះគឺលោកស្រីតែងតែចូលរួមជាចំណែកមួយ​ ជួយលេីកស្ទួយសំលៀកបំពាក់បុរាណ​ របស់ខ្មែរ។
ជាការពិត​ សំលៀកបំពាក់បុរាណរបស់ខ្មែរគឺស្រស់ស្អាត​មេីលទៅមិនជិនណាយទាល់តែសោះ​ វប្បធម៌​ក៏ល្អឥតខ្ចោះ លោកស្រី​ លាង​ ធារ៉ា​ គ្រប់ឈុតបុរាណជាច្រេីន​ ដែល​លោកស្រីស្លៀកពាក់គឺស្អាតមិនធម្មតា​ ថ្លៃថ្នូរ​ លោកស្រីបានចូលរួមចំណែករក្សាវប្បធម៍​បុរាណខ្មែរ​ លេីកស្ទួយស្រ្តី​ ហេីយមិនតែប៉ុណ្ណោះលោកស្រីក៏បានចូលរួមជួយការងារក្នុងសង្គម​ និងស្ត្រីច្រេីន​ រហូតទទួលបានការគោរពស្រលាញ់ខ្លាំងពីស្រ្តីរាប់ពាន់នាក់៕

ចែករំលែកអត្ថបទ