Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចិនស្រវឹងខ្លាំងបើករថយន្តទៅបុករះ​បណ្ដាល​ឲ្យក្មេងម្នាក់រងរបួសខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងខ្លាំងបើក​រថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្ត វីហ្គោរ ជួសជុលបណ្ដាលឲ្យរអិលទៅបុកម៉ូតូបណ្ដាលអោយក្មេងតូចម្នាក់រងរបួសរលាត់ ដៃរលាត់ជើងឯរថយន្តរងការខូចខាតយ៉ាង​ដំណំ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង ៣០នាទីយប់ថ្ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០​ នៅ​ចំណុចមុខសាលារៀនអន្តរជាតិ ហ្វាម៉ាលី ឃីត តាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាមិញ​ ភូមិគោក ចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ ​ដំបូងគេឃើញរថយន្តព្រូស ពណ៌​ទឹក​ប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-7135​បើកបរដោយជនជាតិចិនម្នាក់ស្រវឹងជោកជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាម៉ិញទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយត្ន័​ខណៈមកដល់ចំណុចកើតហេតុខាងលើបាន​រេចង្កូតជ្រុលទៅ​បុករថយន្ត វីហ្គោរ ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2J-0206​ដែល​កំពុងជួសជុលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរអិលទៅមុខបុកម៉ូតូហុងដាឌ្រីមC125ស៊េរីឆ្នាំ២០១៣ ស្លាកលេខភ្នំពេញ​1BV-0607​កល់ជាប់ទៅមុខលែងរួចនិងរងរបួសក្មេងតូច​ម្នាក់រលាត់ ដៃជើងភ្លាមៗឪពុកម្តាយបានដឹក​ទៅមន្ទីពេទ្យដើម្បីព្យាបាល​ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ឲ្យភាគី ទាំងសង្ខាងសម្របសម្រួលគ្នាដោយ​សារតែសម្របសម្រួលមិនត្រូវគ្នាសមត្ថកិច្ច​ក៏ទាក់ទងទៅជំនាញចុះមកវាស់វែងយក​រថយន្តទាំង២គ្រឿងនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ