Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តទំនើបបុកខឿនចញ្ចើមផ្លូវ​ពេលអ្នកសារព័ត៌មានទៅថតផ្សាយស្រាប់​តែមានអ្នកឡើងតាមវិទ្យុទាក់ទងចោទថា​ អ្នកសារ​ព័ត៌មានទាលុយ២០០ដុល្លារ

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក បេលី មួយគ្រឿងរេចង្កូតជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ​ បន្ទាប់មកមានអ្នកឡើងតាមវិទ្យុ​ទាក់ទងចោរថា​ អ្នកសារព័ត៌មានជំរឹតទាលុយ​ផ្អើលសមត្ថកិច្ចខណ្ឌដូនពេញ
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី​៣ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្បែរង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក (បេលី )ពណ៌ខ្មៅពាក់ស្លាក​លេខភ្នំពេញ2AT-0001​ បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានជ្រោយ​ចង្វាថ្មី ទិសដៅពីកើតទៅលិចឆ្ពុះទៅផ្លូវ៧០ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកខឿនផ្លូវបណ្ដាលឲ្យខឿនផ្លូវរងការខូចខាត​បន្តិច​បន្តួច​ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។
ប្រភពបានបន្តថា​ខណៈនោះក៏លេចមុខ​បុរស​ ម្នាក់ មានព្រះនាម អាជ្ញា៩៩បានបោះដៃតាម​វិទ្យុទាក់ទងទៅខាងស្តង់ដារមិនា ថាមានអ្នក​សាព័ត៌មានមួយរូបបានជំរិតទារលុយពីម្ចាស់រថយន្តចំនួន២០០ដុល្លារដោយមិនមាន​ភស្តុតាងច្បាស់លាស់ធ្វើឲ្យអ្នកព័ត៌មានក្តៅស្លឹកត្រចៀកបានប្រើពាក្យសម្តីខ្លាំងៗដាក់គ្នាមួយប្រាវរួចអ្នកសាព័ត៌មានទំនាក់ទំនងទៅក្រុមការងារចុះមកដល់កន្លែងកើតហេតុរួចបានសួនាំ​ បន្ទាប់មកខាងភាគីដែបានចោទអ្នកសារព័ត៌មានរូបនោះបានសុំទោសជា​សាធារណៈនៅនឹងកន្លែងកើតហេតុដើម្បីបញ្ចប់រឿង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានការខូចខាតធ្ងន់ធ្ងរ​សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

ចែករំលែកអត្ថបទ