Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បាត់ទូរសព្ទ័៣ថ្ងៃប្រទះឃើញអ្នកលួចចូលទៅចាប់ត្រូវជនសង្ស័យវាយបែកក្បាល

ភ្នំពេញ៖​ បុរសជនជាតិប៉ាគីស្ថានម្នាក់បានរង​របួសបែកក្បាលស​ បន្ទាប់ពីប្រតាយប្រតប់​គ្នាជាមួយជនសង្ស័យដែលលួចទូរសព្ទ័ដៃ​របស់កាលពីរបីថ្ងៃមុនហើយជនសង្ស័យបាន​ដំបងវាយចំក្បាល​ រួចរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលា​ម៉ោង​០៩ និង១០នាទីយប់ថ្ងៃទី១​ខែមិថុនា​ ឆ្នាំ​២០២០​ នៅសួនមាត់ទន្លេ​ ជាប់ផ្លូវសុីសុវត្តិ​ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ។

​នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល​ទី១​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​៣ថ្ងៃ​មុខ ជនរងគ្រោះដែលជាជនជាតិ​ប៉ាគី​ស្ថាន​ ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទ​ដៃ​ បាត់១គ្រឿង​ ដោយជនរងគ្រោះមិនបាន​ដាក់ពាក្យបណ្ដឹងនោះទេ​ ។ លុះដល់យប់ថ្ងៃកេីតហេតុ​ ជនរង​គ្រោះបានឃេីញជនសង្ស័យ​កំពុងតែអង្គុយនៅសួនច្បារ​មាត់​ទន្លេត្រង់ចំណុចកេីតហេតុ​ ដោយជនរង​គ្រោះ​បានឃាត់ជនសង្ស័យ​ធ្វេីឲជនសង្ស័យ​ប្រតាយប្រតប់គ្នា​ រហូតដល់ជនសង្ស័យយក​ដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲបែក​ក្បាលហូរឈាមស្រោចខ្លួនតែម្ដង​ ។ ភ្លាម​ៗ​ប្រជាពលរដ្ឋជាច្រេីននាក់ដែលដេីរកំសាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់​ រីឯជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់​ដោយសុវត្តិភាព​ ធ្វើឲ្យជនរងគ្រោះជាជន​ជាតិបរទេសខឹងក៏កាន់ដំបងដេីររកចុះឡេីង​បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅសួរ​នាំទេីបដឹងពីមូលហេតុខាងលេី​ ។

​ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន​ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ​ ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវកំណត់​មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ។

ជាមួយគ្នានោះ​ដែរ ប្រជាពលរដ្ឋបានសូម​ណូមពរដល់សមត្ថកិច្ចមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង​ ដេីម្បីការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍​ដូចករណីខាងលេីនេះ៕​

ចែករំលែកអត្ថបទ