Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នារងការ​ខូច​ខាតសងខាង

ភ្នំពេញ​ ៖​ រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នាបណ្ដាលអោយរថយន្តទាំងពីររងការខូចខាត​ដូចគ្នា​ ៖​ ហេតុការណ៍នេះ​បានកេីតឡេីង​នៅ​វេលា​ម៉ោង១២និង២០នាទីរសៀថ្ងៃទី០២ខែ​មិថុនាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ មុខផ្សារទំនេីបបាយ័ន្ត​ ស្ថិតក្នុងសង្កាត់​មិត្តភាពខណ្ឌ៧មករា​ ​រាជធានីភ្នំពេញ។

យោងតាមប្រភពនៅកន្លែងកេីតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនកេីតហឹតុគេឃេីញរថយន្តលុចសុីស400h​ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​2AE-6318​ បេីកបរដោយបុរស​ម្នាក់​ទិសដៅពីកេីតទៅលិច​ លុះមកដល់តចំណុចកើតហេតុបានបត់ត្រឡប់ក្រោយ​បានបន្តិចក៍ឈប់​ ស្រាប់តែមានរថយន្តសេរីទំនេីបម៉ាក​វ៉លវេីហ្គ្រែនពណ៌ខ្មៅពាកលស្លាកលេខ​ភ្នំពេញ2AL-1699​ បេីកបរដោយបុរសជន​ជាតិបរទេស​ រួមដំណើរពីនាកប្ដីប្រពន្ធទិស​ដៅពីលិចទៅកេីតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ បានជ្រុលទៅគៀរថយន្តលុចសុីសបណ្ដាលអោយរបូតធ្លាក់កាងមុខ​ចំណែករថយន្តជនជាតិចិនរងការខូចខាតកំពិតកាងចំហៀងខាងក្រោយបន្តិច​ បន្តួចក្នុងហេតុការណ៍នេះមិនមានគ្រោះដល់នាក​បេីក​បរឡេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅក្បែនោះបានអោយភាគីទាំងពីរសម្របសម្រួលគ្នា​ ដោយភាគីទាំងពីរយល់ព្រមយករថយន្តទៅជុសជុលខ្លួនឯងរៀងៗខ្លួនបញ្ចប់​រឿង​នៅ​កន្លែងកេីតហេតុតែម្ដង។

ចែករំលែកអត្ថបទ