Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអធម៌និង២នាក់ទៀតរង​របួសធ្ងន់​ បន្ទាប់ពីជួប​គ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូ​២គ្រឿងបុកគ្នា​ពេញទំហឹងកាលពីវេលា​ម៉ោង​៣និង៥០​នាទី​​រសៀល​ថ្ងៃ​ទី​២ខែមិថុនា​ឆ្នាំ​២០២០​ នៅតាមបណ្តោយផ្លូវបេតុង​ ឡុងឈឹន​ ភូមិផ្សារ​លិចសង្កាត់ព្រែកព្នៅ​ ខ​ណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះដែល​ (ស្លាប់)មានឈ្មោះ​ សែម​ សល់​ ភេទប្រុសអាយុ១៦ឆ្នាំ​ ស្នាក់នៅស្លែងមានជ័យ​ឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល​ និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ​ ហ៊ាង​ សុនី​ ភេទប្រុសអាយុ១៦ឆ្នាំ​ អ្នកទាំងពីរជាកម្មករ​រោង​សិប្បកម្មសាគូរ៉ា​ នៅខណ្ឌឬស្សីកែវ​ ជិះម៉ូតូម៉ាកនិកពណ៌សពាក់ស្លាកលេខភ្នំពេញ​1IB-7579​ ។
ចំណែកជនរងគ្រោះ​ ភាគីខាងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ​ពោធិ៍សាត់​1B-0089​ របួសធ្ងន់ឈ្មោះ​ ឡាំង​ សុីនាង​ភេទប្រុសអាយុជាង៣០ឆ្នាំ​ ស្នាក់នៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំ​ ។

យោងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញម៉ូតូម៉ាក​ និច​ ជិះដោយយុវជនពីរនាក់ធ្វើ​ដំណើរតាមបណ្ដោយផ្លូវបេតុង​ ឡុងឈឹន​ទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំនុចកេីតហេតុ​ ស្រាប់តែម៉ូតូ០១គ្រឿងទៀត​ម៉ាក​វីវ៉ា​ ជិះដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័ក៏​ជ្រុលទៅបុកគ្នាជាមួយម៉ូតូ​ និច​ ពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនិង​កន្លែងឯ២​នាក់​​ទៀតរងរបួសធ្ងន់​ ត្រូវបាន​រថយន្តសាមុយដឹកយកទៅមន្ទីពេទ្យដើម្បីព្យាបាល​ ។

ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ចំណុចកេីតហេតុទាក់ទងជំនាញ​មកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សា​ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធា​នី​ភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការ​បន្តតាមនីតិវិធី​ ។ ចំណែកសពជនរងគ្រោត្រូវ​បានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ