Friday, May 17, 2024
Latest:

Month: May 2020

សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យបង្ក្រាបសង្វៀនជល់​មាន់និងអាប៉ោង​ ឃាត់ខ្លួនក្រុមលេងល្បែង​និងអ្នកកាសែតសរុប២៧នាក់

ភ្នំពេញ៖​ កម្លាំងនគរបាល​ អធិការខណ្ឌមា​នជ័យ​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌមានជ័យ កាលពីវេលាម៉ោង០១​និង៣០នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ​២០២០​ បានចុះឡោមពន្ធ័​បង្ក្រាប​ទីតាំងសង្វៀនជល់មាន់និងប៉ោងដ៏ធំ​មួយកន្លែង​ នៅក្នុងដីឡូត៍​ គ្មានលេខ​ ផ្លូវឌួងងៀប​ ភូមិដំណាក់ធ៣​ សង្កាត់​ស្ទឹងមាន​ជ័យ​៣​ ​ខណ្ឌមានជ័យ​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី​២៧នាក់ក្នុងអ្នកកាសែត១៣​នាក់ផងដែរ​ រួមទាំងវត្ថុតាងមួយចំនួនទៀត។ លោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា

Read More
សន្តិសុខ​សង្គម

ក្លឹប EDM​នៅសង្កាត់ទន្លេបាសាក់ត្រូវអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តយីហោ​EDM​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើល​នៅវេលាម៉ោងប្រហែល០៥ល្ងាច​ថ្ងៃទី២៤​ខែ​ឧសភាឆ្នាំ២០២០​ ដែលមានទីតាំង​ នៅតាមបណ្ដោយផ្លូវបេតុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។ នៅកន្លែងកើតហេតុកម្លាំងសមត្ថកិច្ចមូល​ដ្ឋាននិងជំនាញកំពុងចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ ពាក់ពន្ធ័ករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចនៅមិន​ទាន់ដឹងថា​ មកពីមូលហេតុអ្វីអោយពិតប្រាកដនៅឡើងទេ​ កំពុងធ្វើការ​ស្រាវ​ជ្រាវបន្ត​ ។

Read More
សន្តិសុខ​សង្គម

ពលរដ្ឋ ៣៨គ្រួសារ ដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោ ឲ្យជួយដោះស្រាយវិវាទដីធ្លីជិត ១,០០០ហិកតា នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ ដែលបានទិញដីដោយស្របច្បាប់ពី ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) នៅខេត្តកំពង់ស្ពឺ ដាក់ពាក្យសុំអន្តរាគមន៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន! បនល្បែងស៊ីសងប្រភេទ​ស្លុតម៉ា​ស៊ីន​ នៅក្នុងផ្សារទំនើបស៊ីធីម៉ល អាជ្ញាធរខណ្ឌ៧មករា​ បង្ក្រាបម្ដងហើយ​ ឥលូវបើក​លេងវិញ​ យ៉ាងរលួន​ អាជ្ញាធរស្ងាត់ឈឹង

​ភ្នំពេញ៖ ពិតជាមិនធម្មតាមែន​ ទីតាំងបន​ល្បែង​ស៊ីសងប្រភេទស្លុត ម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែងស្ថិត​នៅ​លើផ្សារសុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។ សូមរំលឹកថា​ កន្លងមកទីតាំងខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះឱ្យបើកដំណើរការឡើងវិញយ៉ាងរលូន។ ធ្វើអោយពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពី​ការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបាន​ចុះ​ទៅបង្ក្រាបប្រៀបជា​ គោះទឹកបង្អើលត្រី សង្ស័យមានចេតនាចិញ្ចឹមបទល្មើស ខណៈ​បនល្បែងសុីសងជាប្រភព​ ផ្តើមឱ្យមាន​បទ​ល្មើស ឆក់ប្លន់ជាដើម​

Read More
សន្តិសុខ​សង្គម

សង្ស័យ​ នគរបាលប៉ុស្តិបឹង​ទំពុន១​ ភ្លេចចេញល្បាត​ ទើបក្រុមចោរមាន​ឱកាសប្លន់ម៉ូតូ

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដែកគាស់​១​ដើម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបាន​សម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិន​រំខានដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូល​ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅចំណុច​មុខផ្ទះ៣៣ តាមបណ្តោយផ្លូវ​បេតុងលេខ​៧៧​BT ស្ថិតក្នុងភូមិ​ចំរើន​ផល១ សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីមិត្តភ័ក្កិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក suzuki let ពណ៌សពាក់​ស្លាក​លេខភ្នំពេញ2GB-0008បានជូនមិត្តភក្កិម្នាក់ទៀតទៅផ្ទះនៅម្ដុំចាក់សំរាមចាស់បន្ទាប់ពីជួនមិត្តភក្កិទៅដល់ផ្ទះ​រួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈជិះមក​ដល់ចំណុចមុខផ្ទះរៀបនឹងចាក់សោរចូលផ្ទះទៅ​ក្នុងផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាក​លេខ​មកក្បែរជនរងគ្រោះរួចទាញមួក​សុវត្ថិ​ភាពវាយទៅលើជនរងគ្រោះ​ និងបានយក​ដែកគាស់១ដើមមកគំរាម​ វាយបន្ថែមទៀតធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យកតែរួចខ្លួន។

Read More
សន្តិសុខ​សង្គម

ផ្ទុះកំប៉ុងហ្គាសឆាប់ឆេះទីតាំងផលិតនំប៉ាវបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ​ ទីតាំងផលិតនំប៉ាវមួយកន្លែងស្ថិតបណ្តោយផ្លូវ​ ២៤​ បេតុង​ ក្នុងសង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាប់ឆេះ​ កាលពីវេលាម៉ោង​ ២នឹង៥០នាទី​ រសៀលថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ។ ក្នុងហេតុការណ៍អគ្គិភ័យបានបំផ្លាញអស់ទ្រព្យសម្បត្តិមួយចំនួន​ ដោយមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ​ នឹងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង​

Read More
សន្តិសុខ​សង្គម

បើក​រថយន្ត​ គ្មានស្លាកលេខ​បុក​បារ៉ាស់​សមត្ថកិច្ចដាក់ត្រួតពិនិត្យ​ រឹតបន្តឹង​ច្បាប់ចរាចរណ៍​ រួចហើយព្យាយាមបើករត់​គេចទៀត

ភ្នំពេញ​ ៖​ នារីវ៏យក្មេងស្រស់សោភា​ ​ម្នាក់ សង្ស័យ​ រវល់តែនិយាយទូរសព្ទ័ បើក​រថយន្តស៊េរីទំនើប​ ​គ្មានស្លាកលេខ​ ​ខ្វះការប្រុង​ប្រយត្ន័បានជ្រុលទៅបុក​ បារ៉ាស់របស់កម្លាំង​សមត្ថកិច្ច​ ដាក់គោលដៅត្រួតពិនិត្យ​ រឹតបន្តឹង​ច្បាប់ចរាចរណ៍​ ហើយព្យាយាមបើករត់គេច​តែត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានវិញ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង០៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ យោងតាមប្រភពបានអោយដឹងថា​ ​នៅមុន​ពេលកើតកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល​

Read More
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសស្រី២នាក់តាម​ឪពុកទៅបង់សំណាញ់លេងទឹកលង់ស្លាប់ទាំង២នាក់

កណ្ដាល៖​ អាសូរក្មេងប្រុសស្រីនាក់ទៅតាម​ឪពុកបង់សំណាញ់​ ហើយនាំគ្នាលេងទឹក​លង់ស្លាប់ទាំង២នាក់​ ៖​ ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី​រសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០​ នៅ​ចំនុច​ត្រពាំងអង្គសិត្ថនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា។ សពក្មេងប្រុសស្រីរងគ្រោះទាំង២នាក់​រួម​មាន​ ៖​ ទី១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតបែកថ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យចាប់​ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតកង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ

Read More
សន្តិសុខ​សង្គម

យុវជនម្នាក់ថា​ ​!! ចោរប្លន់យកម៉តូបាត់​ ខំរត់ទៅ​ប្តឹងនគរបាល​ប៉ុស្តិ៍ចតុមុខ​ បែរជា​ នគរបាល​និយាយថា​ (​ បើមិនប្រញាប់ចាំស្អែកចាំមកប្តឹង​ )

ភ្នំពេញ​ ៖​ ជនរងគ្រោះហួសចិត្ត​ និងនគរបាល​ប៉ុស្តិចតុមុខ​ ខណៈចោរប្លន់យកម៉ូតូបាត់​ ខំរត់ទៅដាក់ពាក្យបណ្ដឹង​ បែជាប្រាប់ថា​ បើមិន​ប្រញាប់ចាំស្អែកចាំមកប្ដឹង​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ ម្តុំសួន​មុខវត្តបទុម​ ស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ ​បើតាមសម្ដីយុវជនរងគ្រោះបានអោយដឹងថា​ មុនកើតហេតុរូបគេនិងនឹងមិត្តភក្តី​ ៧​ទៅ​

Read More