Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតបែកថ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យចាប់​ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតកង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើផងដែរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេសម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំងរហូតដល់ទ្រាំពុំបានទើបដាក់ពាក្យបណ្តឹងដល់អាវុធហត្ថមានជ័យឲ្យឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យបែកថ្នាំខាងលើត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ