Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសស្រី២នាក់តាម​ឪពុកទៅបង់សំណាញ់លេងទឹកលង់ស្លាប់ទាំង២នាក់

កណ្ដាល៖​ អាសូរក្មេងប្រុសស្រីនាក់ទៅតាម​ឪពុកបង់សំណាញ់​ ហើយនាំគ្នាលេងទឹក​លង់ស្លាប់ទាំង២នាក់​ ៖​ ហេតុការណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី​រសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០​ នៅ​ចំនុច​ត្រពាំងអង្គសិត្ថនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា។

សពក្មេងប្រុសស្រីរងគ្រោះទាំង២នាក់​រួម​មាន​ ៖​ ទី១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ឪពុកឈ្មោះ​ ញ៉ សុខុំ អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់។
ម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ​ ។
ទី២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក។
ម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ​ ។

សមត្ថកិច្ចបានអោយដឹងថា​ នៅថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤និង១៤នាទី​ រសៀល-ឈ្មោះ ញ៉ សុខុំ ឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ខុំ វ៉ាន់ បានយក​សំណាញ់​ទៅបង់ត្រីនៅត្រពាំងអង្គដោយបាននាំកូនប្រុស និងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គ​ បុរសជាឪពុកបានបង់​សំណាញ់នៅខាងជើងត្រពាំងអង្គ (មានជំរៅ​ប្រហែល ០៣ម៉ែត្រ)កូនប្រុសនិងក្មួយស្រីនាំ​គ្នាលេងទឹកនៅខាងត្បូងត្រពាំងអង្គ ។ លុះពេលកំពុងលេងទឹកទាំងពីរនាក់បងប្អូនមិនចេះ​ហែលទឹកនោះទេ​ ហើយដោយឪពុកមិន​បានចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឲ្យជួយឪពុកបានឮក៏ក្រឡេកមើលទៅខាងត្បូងត្រពាំងឃើញកូនក៏បានទំលាក់​សំណាញ់ចុះរត់មកជួយកូន ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានត្រឹមឈរ​មើលហើយ​ស្រែកយំឲ្យគេជួយកូនប្រុសនិងក្មួយស្រី​ផង​បានលង់ទឹកហើយ បានមួយ​សន្ទុះ​ក្រោយមកមាន​ប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយរកទំរាំងឃើញ​ប្រហែល​ជា​កន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់​នោះ​ តែអកុសលបានស្លាប់​បាត់អស់ហើយ។ ក្រោយមកមេភូមិតានូបានរាយការណ៍តាម​ទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ប្រាប់ថាមាន​ក្មេងលង់ទឹកស្លាប់។

បន្ទាប់មកសមត្ថកិច្ចជំនាញបានសហការជា​នគរបាលប៉ុស្តិចុះមកពិនិត្យ​និងធ្វើកោសល្យវិច្ឆ័យ​ពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់​ហើយសមត្ថកិច្ចបានសន្និដ្ឋានថា​ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន​ រួច​ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ