Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យបង្ក្រាបសង្វៀនជល់​មាន់និងអាប៉ោង​ ឃាត់ខ្លួនក្រុមលេងល្បែង​និងអ្នកកាសែតសរុប២៧នាក់

ភ្នំពេញ៖​ កម្លាំងនគរបាល​ អធិការខណ្ឌមា​នជ័យ​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌមានជ័យ កាលពីវេលាម៉ោង០១​និង៣០នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ​២០២០​ បានចុះឡោមពន្ធ័​បង្ក្រាប​ទីតាំងសង្វៀនជល់មាន់និងប៉ោងដ៏ធំ​មួយកន្លែង​ នៅក្នុងដីឡូត៍​ គ្មានលេខ​ ផ្លូវឌួងងៀប​ ភូមិដំណាក់ធ៣​ សង្កាត់​ស្ទឹងមាន​ជ័យ​៣​ ​ខណ្ឌមានជ័យ​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី​២៧នាក់ក្នុងអ្នកកាសែត១៣​នាក់ផងដែរ​ រួមទាំងវត្ថុតាងមួយចំនួនទៀត។

លោក​វរសេនីយ៍ឯក​ ម៉េង វិមានតារា អធិការ​នគរ​បាលខណ្ឌមានជ័យ បានឲ្យដឹងថា​ ជន​សង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់​ខ្លួនរួម​មាន​ ៖​
១-ជនសង្ស័យឈ្មោះ​ អ៊ិន សុភាព ភេទ​ ប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែតសម្លេងមាស ។
២-ជនសង្ស័យឈ្មោះ ជូ ផ្កាយព្រឹក ភេទ ស្រី អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែតផ្សះផ្សារជាតិ​ ។
៣-ជនសង្ស័យឈ្មោះ លី លីម ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ​លំ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតរស្មីជាតិ ។
៤-ជនសង្ស័យឈ្មោះ ណែម ណេង ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែតអភិវឌ្ឍន៍សង្គម ។
៥-ជនសង្ស័យឈ្មោះ ឈុយ សារ៉ាន់ ភេទ ប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតខ្មែរប្រជាប្រិយ​ ។
៦-ជនសង្ស័យឈ្មោះ គួន ស៊ីណេន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែតខ្មែរប្រជាប្រិយ ។
៧-ជនសង្ស័យឈ្មោះ ផាន់ ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខ​របរ SNT News ។
៨-ជនសង្ស័យឈ្មោះ បឿ តឹក ភេទ ប្រុស អាយុ ៥២ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតឯករាជ្យ។
៩-ជនសង្ស័យឈ្មោះ ផា រិន ភេទ ប្រុស អាយុ ៥៨ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ​លំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែត RSKY ។
១០-ជនសង្ស័យឈ្មោះ ផេង សុវណ្ណរស្មី ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំ​នៅផ្ទះជួលផ្លូវលំ សង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អ្ន​កកាសែត PCK News ។
១១-ជនសង្ស័យឈ្មោះ អ៊ិន ណាវុធ ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសម្លេងមាស ។
១២-ជនសង្ស័យឈ្មោះ សូ សែន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខ​របរ អ្នកកាសែតសេនាដៃប្រាំបី​ ។
១៣-ជនសង្ស័យឈ្មោះ ខៀវ ចាន់ថន ភេទ ប្រុស អាយុ៥៦ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះ​លេខ២៩០ ផ្លូវលំ ភូមិ គោកចំបក់ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែតសេដ្ឋកិច្ចសង្គម (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
១៤-ជនសង្ស័យឈ្មោះ ម៉ៅ សុទ្ធី ភេទ ប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ ស្ទឹងមាន​ជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសំណង់ ។
១៥-ជនសង្ស័យឈ្មោះ យ៉ុង សុភាព ភេទ ប្រុស អាយុ ៣៨ ឆ្នាំជនជាតិ ខ្មែរទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ បើកបររថយន្ត ។
១៦-ជនសង្ស័យឈ្មោះ មុត ណាង ភេទ ប្រុស អាយុ៣១ ឆ្នាំជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា សង្កាត់​ស្ទឹងមាន​ជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។
១៧-ជនសង្ស័យឈ្មោះ ទន់ ប៊ុនធឿន ភេទ ប្រុស អាយុ៥០ឆ្នាំជនជាតិ ខ្មែរ ទីលំនៅការដ្ឋានសំណង់ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ មុខរបរ កម្មករសំណង់ ។
១៨-ជនសង្ស័យឈ្មោះ អូន ប៊ុនហ៊ាង ភេទ ប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិ ច្រឡក់ក្នុង ឃុំ គរគី ស្រុក កៀនស្វាយ ខេត្ត កណ្តាល មុខរបរ កម្មករសំណង់​ ។
១៩-ជនសង្ស័យឈ្មោះ ហ៊ន់ សុផល ភេទ ប្រុស អាយុ ៤១ ឆ្នាំជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ថ្មីសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ផ្លែឈើ ។
២០-ជនសង្ស័យឈ្មោះ លៀង ស៊ីដេត ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៨១ ផ្លូវលំ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប ។
២១-ជនសង្ស័យឈ្មោះ ស្រី រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះលេខ៣៨ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ មុខរបរ នៅ​ផ្ទះ​ ។
២២-ជនសង្ស័យឈ្មោះ ឆាន់ ខេមរដ្ឋ ភេទ ប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់​ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។
២៣-ជនសង្ស័យឈ្មោះ លឹម ប៊ុនលី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួល ផ្លូវលំសង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ​រោងចក្រ ។
២៤-ជនសង្ស័យឈ្មោះ ណៃ សុភាព ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប
២៥-ជនសង្ស័យឈ្មោះ ថុង សុខលីម​ ភេទ ប្រុសអាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលេខ១០៥​ សង្កាត់​បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប។
២៦-ជនសង្ស័យឈ្មោះ ជួង ណាក់ ភេទ ប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។
២៧-ជនសង្ស័យឈ្មោះ ហង់ ផល្លា​ ភេទ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប ។

-វត្ថុតាងចាប់យក ៖ សត្វមាន់ឈ្មោលចំនួន​០៥ក្បាល(ងាប់ចំនួន០២ក្បាល) ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង,កម្រាល​សម្រាប់លេងអាប៉ោងចំនួន០១ផ្ទាំង ,ចានសម្រាប់បាញ់មេអាប៉ោងចំនួន០១, កាធុនជ័រទ្រចានអាប៉ោងចំនួន០១,ស្កុតរុំជើងមាន់ចំនួន០៨ដុំ,កន្រ្តកដាក់មាន់ចំនួន០៥ ,ផ្តិលជ័រគ្របចានអាប៉ោងចំនួន០១ ,ក្តារជ័រសម្រាប់បង្អួតមាន់ចំនួន០១,ទ្រង់ដែកសម្រាប់ក្រុងមាន់ចំនួន០១,កៅអីជ័រមួយចំនួន,ប័ណ្ណសារព័ត៍មានចំនួន១៣សន្លឹក ,ទូរស័ព្ទដៃចាស់ចំនួន ២០គ្រឿង និង ម៉ូតូចំនួន០៣គ្រឿង៖ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI 3758, ម៉ាកហុងដាស្គូបពី ពណ៍ស សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF 5632 ,ម៉ាកហុងដាសេ១២៤ ពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1G 6828 ។
ចំណែកឯ​ ជនសង្ស័យជាម្ចាស់ទីតាំងដែល​បើក​ល្បែង​ស៊ីសងខុស​ច្បាប់ មិនស្គាល់​ឈ្មោះ​និង អ្នក​លេងមួយចំនួនទៀត បាន​រត់​គេចខ្លួនបាត់អស់​ ។

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ ត្រូវសមត្ថ​កិច្ចធ្វើកំណត់ហេតុបញ្ជួនខ្លួនទៅអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំ​រឿងចាត់តាមនីតិវិធី ៕

ចែករំលែកអត្ថបទ