Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន! បនល្បែងស៊ីសងប្រភេទ​ស្លុតម៉ា​ស៊ីន​ នៅក្នុងផ្សារទំនើបស៊ីធីម៉ល អាជ្ញាធរខណ្ឌ៧មករា​ បង្ក្រាបម្ដងហើយ​ ឥលូវបើក​លេងវិញ​ យ៉ាងរលួន​ អាជ្ញាធរស្ងាត់ឈឹង

​ភ្នំពេញ៖ ពិតជាមិនធម្មតាមែន​ ទីតាំងបន​ល្បែង​ស៊ីសងប្រភេទស្លុត ម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែងស្ថិត​នៅ​លើផ្សារសុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។
សូមរំលឹកថា​ កន្លងមកទីតាំងខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះឱ្យបើកដំណើរការឡើងវិញយ៉ាងរលូន។
ធ្វើអោយពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពី​ការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបាន​ចុះ​ទៅបង្ក្រាបប្រៀបជា​ គោះទឹកបង្អើលត្រី សង្ស័យមានចេតនាចិញ្ចឹមបទល្មើស ខណៈ​បនល្បែងសុីសងជាប្រភព​ ផ្តើមឱ្យមាន​បទ​ល្មើស ឆក់ប្លន់ជាដើម​ ហើយបើធ្វើដូច្នេះតើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព​ តើមានប្រសិទ្ធភាពដែរឬទេ? ចំណុចនេះហើយបានជាពួកគាត់ កើតជា​ចម្ងល់ថា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ខ្សោយ ឬ​ មេបនល្បែងខ្លាំង..? ពេលខ្លះអំពើពុករលួយ និងការស្រេកឃ្លាន​បានមកពីមុខរបរមិនស្របច្បាប់ ក៏មិនទទួល​បានកិត្តិយស ប្រជាប្រិយភាពពីប្រជាពលរដ្ឋទេ។
សូមបញ្ជាក់ថា៖ ក្រោយពីរាជរដ្ឋាភិបាលចេញសារាចរបិទ អនឡាញ ម៉ាសុឺនអេឡិច​ត្រូនិក ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩​មក គឺ​មេបនល្បែងបានបង្កើតអនឡាញ អុីនធើណេត តាមរយៈការបើកអុីនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសង​ពេញ​បន្ទុក។

មជ្ឈដ្ឋានជាច្រើននៅក្នុងខណ្ឌ៧មករាបាន​នាំគ្នាលើកឡើងថាអាជ្ញាធរខណ្ឌចុះបង្ក្រាបរាល់ហ្គេមបាញ់ត្រីនិងឧបករណ៍​ល្បែង​ស៊ី​សងតាមអុីនធើណេតមិនដែលឃើញមាន​រៀបចំវាយកម្ទេចឬដុតបំផ្លាញចោលម្ដងណានោះទេ។ បញ្ហាទាំងនេះហើយ ជា​មូល​ហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ចាត់ទុកជា​រឿងធម្មតា​ ។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០នេះ គណៈ​បញ្ជាការ​ឯក​ភាពខណ្ឌ៧មករាបានដឹកនាំកម្លាំងចម្រុះ​ បង្ក្រាប ​ទីតាំងល្បែងស៉ីសង មួយកន្លែង ដែលស្ថិត​នៅក្នុងផ្សារទំនេីប ស៉ីធីម៉ល ក្នុងសង្កាត់​ វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ដោយនៅ​ក្នុងនោះ អាជ្ញាធរធ្វេីការដកហូតទូរហ្គេម​បាញ់ត្រី ៧ទូរ ,ទូរ Slot ម៉ាស៉ីន៦ទូរ និងសំភារៈមួយចំនួនទៀត​ ។
ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់ នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ទាំង អស់នេះ។ ចំពោះទូរហ្គេមទាំងអស់នេះ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅ​រក្សា​ទុក នៅសាលាខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើ​ការ​វាយកម្ទេចចោល ។
ប្រជាពលរដ្ឋបានលើកឡើងថា​ គណៈ​បញ្ជាកា​រ​​ឯកភាពខណ្ឌ៧មករា ថាដកហូតយកទៅកម្ទេចចោល តែសង្ស័យកម្ទេចចោលតែ​មាត់​ហើយមើលទៅ បានជាទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី Slot ម៉ាស៉ីន​នៅក្នុងផ្សារទំនេីប ស៉ីធីម៉ល នៅតែបើក​ដំណើរការ​បានឡើងវិញបែបនេះ៕

ចែករំលែកអត្ថបទ