Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ខ្យល់រលំឃ្លាំងសង្កត់កម្មកររបួសធ្ងន់២នាក់​និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖​ ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំង​ បណ្តាលអោយដួលរលំប៉ើងឃ្លាំងរោងចក្រកំពុងសាងសង់សង្កត់កម្មករងរបួសធ្ងន់២នាក់និងស្រាលម្នាក់​និងសង្កត់រថយន្ត២គ្រឿងទៀត
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ​ទី១០ខែឧសភាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិពាមន៍សង្កាត់េព្រៃសខណ្ខ​ដង្កោ​ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរបួសស្រាលឈ្មោះ អេង ធី ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរកម្មករធ្វើឃ្លាំង​ ទី២រងរបួសឆ្ងន់ឈ្មោះ យូរ ជុត ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកម្មករឃ្លាំងនិងជន​រងគ្រោះឆ្ងន់ម្នាក់ទៀតមិបានស្គាល់អត្តសញ្ញាណនោះទេហើយអ្នកទាំង៣ស្នាក់នៅក្នុងឃ្លាំងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដែលមានរឿងកើតហេតុ​នេះកើតឡើងដោយមានខ្យល់បោកបក់ខ្លាំងនិងមានភ្លៀងទៀតក៏ត្រូវដល់ម៉ោងត្រូវចូលធ្វើការហើយក៏មានកម្មករខ្លះបានជ្រកពេលមេឃកំពុងតែភ្លៀងស្រាប់តែមានឮសំឡេងលាន់ប្រាយពេលនោះបានបោករលំដំបូលឃ្លាំងនោះអូសប្រហែលជិត២០ម៉ែត្របណ្តាលអោយត្រូវកម្មករ២នាក់ដែកបានចូលមកធ្វើការក៏ត្រូវដំបូលឃ្លាំងនោះបោក​សង្កត់បណ្តាលអោយរងរបួសឆ្ងន់និងម្នាក់​ទៀតត្រូវក្បាលរបួសស្រាលចំនែក២នាក់​រងបរបួសឆ្ងន់នោះម្នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះចំនែកម្នាក់​ទៀតត្រូវបានបញ្ចូនទៅសង្គ្រោះនៅគ្លីនិចឯកជនសួរគ៌ាភ្លាមៗដែរ។

ប្រភពដដែលបានបន្តទៀតថាក្នុងការលំបាក់ឃ្លាំងនោះបានសង្កត់រថយន្តចំនួន២គ្រឿង​និងម៉ូតូ១គ្រឿងផងដែរ។

ក្រោយពេលកើកហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងបានត្រួតពិនិត្យមើលឃើញថាកាចាក់ធ្វើសសរដែកនេះមិនមានគ្រឹះច្បាស់លាស់ទេដោយមានដែកសសៃតូចៗទើបធ្វើអោយមានខ្យល់កន្ត្រាក់មក​បណ្តាលអោយរលំបានសង្កត់ទៅលើកម្មករ​រងរបួសឆ្ងន់និងស្រាល៕

ចែករំលែកអត្ថបទ