Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យ​ នគរបាលប៉ុស្តិបឹង​ទំពុន១​ ភ្លេចចេញល្បាត​ ទើបក្រុមចោរមាន​ឱកាសប្លន់ម៉ូតូ

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដែកគាស់​១​ដើម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបាន​សម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិន​រំខានដល់សមត្ថកិច្ច
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូល​ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅចំណុច​មុខផ្ទះ៣៣ តាមបណ្តោយផ្លូវ​បេតុងលេខ​៧៧​BT ស្ថិតក្នុងភូមិ​ចំរើន​ផល១ សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ។

យោងតាមប្រភពពីមិត្តភ័ក្កិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក suzuki let ពណ៌សពាក់​ស្លាក​លេខភ្នំពេញ2GB-0008បានជូនមិត្តភក្កិម្នាក់ទៀតទៅផ្ទះនៅម្ដុំចាក់សំរាមចាស់បន្ទាប់ពីជួនមិត្តភក្កិទៅដល់ផ្ទះ​រួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈជិះមក​ដល់ចំណុចមុខផ្ទះរៀបនឹងចាក់សោរចូលផ្ទះទៅ​ក្នុងផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាក​លេខ​មកក្បែរជនរងគ្រោះរួចទាញមួក​សុវត្ថិ​ភាពវាយទៅលើជនរងគ្រោះ​ និងបានយក​ដែកគាស់១ដើមមកគំរាម​ វាយបន្ថែមទៀតធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យកតែរួចខ្លួន។
ប្រភពបន្តថា​ ភ្លាមៗជនសង្ស័យឃើញឱកាស​ល្អក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួន​បាត់​ស្រមោល​ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹម​តែឈរសោកស្ដាយម៉ូតូរបស់ខ្លួន​ បន្ទាប់​ពីក្រុមចោរប្លន់យកទៅបាត់​មួយសន្ទុះគេបាន​ឃើញមានកម្លាំងនគរបាល​ បានចុះ​មក​អន្តរាគមន៍​ តែ​ហាក់បីដូចជាមានការលាក់លីម​មិន​បញ្ជាក់រឿងហេតុច្បាស់លាស់និង​បាននាំជន​រងគ្រោះទៅ​ដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលបឹងទំពុន១ ដើម្បី​ងាយស្រួល​សមត្ថកិច្ចស្រាវជ្រាវបន្ត​ ៕

ចែករំលែកអត្ថបទ