អាសូរណាស់! មនុស្សប្រុសស្រី២នាក់ត្រូវរថយន្តពាក់ស្លាកលេខ2BB-0035បុកនិងកិនស្លាប់រួចបើកគេចបាត់
ភ្នំពេញ៖ បុរសម្នាក់និងក្មេងស្រីម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តហាយប្រិតមួយគ្រឿងបើកបុកនឹងកិនអូសជាច្រើនម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IC-4551 ឌុបក្មេងស្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងដោយព្យាយាមវ៉ាគេឯងក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះក៏មានរថយន្តហាយប្រិត ពណ៌ស
Read More