Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

លោកតាវ័យចំណាស់ជិះកង់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

កំពង់ធំ៖ លោកតាវ័យ៩៤ម្នាក់ជិះកង់ឆ្លងផ្លូវត្រូវរថយន្តកាមរី (ស្វិត)បុកស្លាប់ពេលដែលបញ្ជួនទៅដល់មន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិសំពង់ ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពលោកតារងគ្រោះមាន ឈ្មោះ ម៉ម ញិល ភេទប្រុស អាយុ៩៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ
ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ពេជ្រ ដាណា ភេទប្រុស អាយុ៤០ឆ្នាំមានស្រុកកំណើតភូមិមេភ្លេីង ឃុំស្វាយរៀង ក្រុងនិងខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កម៉ាកកាមរី(ស្វិត) ពណ៌ស ផ្លាកលេខ ង.5796.ភព2 បេីកបរក្នុងល្បឿនលឿនមិនប្រយត្ន័ក៏ជ្រុលទៅបុកជនរងគ្រោះដែលកំពុងជិះកង់ឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជួនទៅមន្ទីរ ពេទ្យ ។ ដោយឡែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រួចវាស់វែងយករថយន្តនិងកង់ទៅរក្សាទុកនៅអធិការនគរ បាលស្រុកសន្ទុក រងចាំដោះស្រាយតាមច្បាប់ ៕

ចែករំលែកអត្ថបទ