Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ព្រះពុទ្ធរូបជាច្រើងអង្គ​ ក្នុងវត្តឧណ្ណាលោម ត្រូវភ្លើងឆេះបង្កការភ្ញាក់ផ្អើលទាំងល្ងាច

ភ្នំពេញ​​៖​ អគ្គីភ័យឆាបឆេះព្រះពុទ្ធរូបសាងអំពីឈើ​ខូចខាតជាច្រើនអង្គ​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ សំណាងមិនមានមនុស្សរងរបួស
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី០៩ខែមករា​ឆ្នាំ​២០២០​ នៅក្នុងវត្តឧណ្ណាលោម​ ភូមិ២​ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នក​មើលការខុសត្រូវព្រះសង្ឃ ព្រះនាម តឺល វ័ន្ត ព្រះជន្ម២៤ឆ្នាំគង់នៅ​វត្តឧណ្ណាលោម​ បានរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងនិងចុះមកជួយអន្តរាគមន៍នឹងហៅរថយន្តពន្លត់អគ្គីភ័យមក​ជួយបាញ់ពន្លត់បានទាន់ពេលវេលាមិនឲ្យរាលដាលដល់កន្លែងផ្សេង។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុបណ្តាលអោយឆាបឆេះនេះ​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​។​ ចំពោះករណីអគ្គិភ័យនេះកម្លាំង​សមត្ថកិច្ចជំនាញបានប្រើប្រាស់ទឹកអស់៣​រថយន្តស្មេីនឹង​១២ម៉ែត្រគូបជារថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានី​ភ្នំពេញ ​ទើបរលត់ជាស្ថាពរនៅវេលាម៉ោង​០៦និង៤៥នាទីល្ងាចថ្ងៃដដែល​៕

ចែករំលែកអត្ថបទ