Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! ផ្ទះប្រជពលរដ្ឋជាង​១០០ខ្នងនៅខណ្ឌឫស្សី​កែវ​ ត្រូវអគ្គីភ័យលេប​ត្របាក់អស់ទាំងស្រុង

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោ​សន្ធៅបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបង្កឲ្យមាន​ការ​ភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញ​រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ទាំងកណ្ដាលយប់
ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើងកែង​និងផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋមួយកន្លែង​រួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅនិងបានរាលដាលដល់ផ្ទះផ្សេងៗទៀត​ ភ្លាមៗបងប្អូនប្រជាពលរដ្ឋបាន​រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងជួយអន្តរាគមន៍​បាញ់ពន្លត់តែដោយសារទីតាំងកើតហេតុ​ស្ថានភាពតូចចង្អៀតហើយផ្ទះប្រជាពលដ្ឋ​សង់អំពីឈើប្រក់ស័ង្កសី​ ទើបពិតបាក់ក្នុងការ​បាញ់ពន្លត់ធ្វើអោយភ្លើងឆេះលឿន​ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលេីនេះបានបំផ្លាញលំនៅដ្ឋានរបស់បង​ប្អូនប្រជាពលរដ្ឋអស់ចំនួន១៥១ខ្នង​ ការឆាប​ឆេះលឿននិងចំនួនច្រើន​ ដោយសារ​តែផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើតូចៗនិងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ច​មិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាប​ឆេះនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ។ ហើយនៅក្នុងហេតុនោះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ​ ជួយអន្តរាគមន៍​ បាញ់ពន្លត់មានចំនួន​៤១គ្រឿង​បាញ់ទឹកអស់ទាំង៤១គ្រឿង​ ទើប​រលត់ទៅវិញទាំងស្រុងនៅវេលា៣ និង​២០​នាទីរំលងអាធ្រាត ថ្ងៃដដែល ៕