Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! មនុស្សប្រុសស្រី២នាក់ត្រូវរថយន្តពាក់ស្លាកលេខ2BB-0035បុកនិងកិនស្លាប់រួចបើកគេចបាត់

ភ្នំពេញ៖​ បុរសម្នាក់និងក្មេងស្រីម្នាក់ទៀត​បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តហាយប្រិតមួយគ្រឿងបើកបុកនឹងកិនអូសជាច្រើនម៉ែត្រ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់​បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក​ថ្ងៃ​ទី១០ខែមករាឆ្នាំ២០២០​ នៅចំណុចមុខការដ្ឋាន​ចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IC-4551​ ឌុបក្មេងស្រី​ម្នាក់ធ្វើ​ដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងដោយព្យាយាមវ៉ាគេឯងក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះក៏មានរថយន្តហាយប្រិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយម៉ូតូខ្ទាតទៅម្ខាងចំណែកអ្នកជិះម៉ូតូចំនួន២នាក់ត្រូវកិននឹងអូសជាច្រើនម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗ ។​ ប្រភពដដែរបន្តថា​ បន្ទាប់ពីបុកហើយរថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុ​បាត់​ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងជំនាញ ចរាចរខណ្ឌមានជ័យបានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូប្រគល់អោយទៅកម្លាំងនគរបាលជំនាញចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវតាមចាប់អ្នកបើកបរ​រថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវបានដឹកយកទៅតម្កលនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមក​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕