ទីបំផុត! ជនសង្ស័យដែលបើករថយន្ដ បុកមនុស្សស្លាប់២នាក់នៅផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមចាប់បានហើយជនសង្ស័យដែលបើករថយន្តបង្ក បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហេតុការណ៍ឃាត់ខ្លួនអ្នកបើករថយន្តបង្កនេះធ្វើឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១មករាឆ្នាំ២០២០ នៅស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីជនសង្ស័យគេចបានជាង១០ម៉ោង ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនគឺជាអ្នកបើករថយន្តបង្កផ្ទាល់ មានឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ដមួយគ្រឿងម៉ាកCamry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-0035
Read More