Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

អ្នកស្លាប់កើនឡើងដល់៥នាក់គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤​ ករណីបាក់​រលំអគារនៅខេត្តកែប

ខេត្តកែប៖យោងតាមរបាយការណ៍រដ្ឋាបាលខេត្តបានអោយដឹងថាគិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួមជាមួយក្រុមការងារចម្រុះនិអាជ្ញាធរមូលដ្ឋានកំពុងតែបន្តសកម្មភាពរុករកនិងជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែកនៃការរលំបាក់អាគារកំពស់៧ជាន់នៅខេត្តកែបនៅឡេីយរហូតមកដល់ពេលនេះក្រុមការងារជួយយកមនុស្សចេញពីគំនរបាក់បែកមានចំនួន២៣នាក់ស្លាប់០៥នាក់​(ស្រី០៣នាក់)​

សូមរំលឹកថាកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០មានហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់ករណីរលំបាក់អគារកំពុងសាងសង់កំពស់៧ជាន់នៅជិតវត្តសមាធិស្ថិតក្នុងភូមិកែបសង្កាត់កែបក្រុងកែបខេត្តកែបខណៈក្រុមកម្មករនិងមេការបាននាំគ្នាផឹកសុីបន្ទាប់ពីបានចាក់បេតុងផ្លង់សេនៅជាន់ទី៧រួចរាល់ហើយ ខណៈដែលកំពុងផឹកសុីស្រាប់តែអគារបាក់ស្រុតមកសង្កត់លើជាប់មនុស្សប្រុសស្រីជាច្រើននាក់ភ្លាមៗកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចបានបញ្ជួនក្រុមជួយសង្គ្រោះទៅជួយសង្គ្រោះផងដែរ៕