Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តស្លាកលេខភ្នំពេញ2AQ-9621បុករះ ម៉ូតូ៤គ្រឿងកំពុងឈប់ស្តុបធ្វើឲ្យមន្ត្រីនគរបាលស័ក្ត៣​ម្នាក់​ស្លាប់​ គួរឲ្យសង្វេក​ និង​២នាក់​ទៀត​របួសធ្ងន់

ភ្នំពេញ៖ មន្ត្រីនគរបាលសក្ត័៣​ ម្នាក់បានបាក់ក​ ​ស្លាប់​ភ្លាមៗយ៉ាងអាណោចអធម៌​ ឯមនុស្ស​២នាក់​ទៀតបាន​រង​របួសធ្ងន់​ ខណៈជិះម៉ូតូមក​ឈប់រងចាំស្តុប​ត្រូវរថយន្តហាយឡែនឌ័របុក​​រះទាំងកំរោល​
ហេតុការណ៍គ្រោះថ្នាក់​ចរា​ច​រណ៍គួរឲ្យរន្ធត់​នេះបានកើតឡើងកាលវេលាម៉ោង១០និង​៣០​នាទីយប់ថ្ងៃទី៦ខែមករា ឆ្នាំ២០២០​ នៅ​ចំណុច​ស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទ​ប្រុសអាយុ៤៦ឆ្នាំ មុខរបមន្ត្រីនគរបាល​ឋានៈ​ អនុសេនីយ៍ឯក​ បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-9621ដោយ​ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពី​ជើងទៅត្បូងបោះពួយក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ភ្លើង​ស្តុប​ដែលជាចំនុចកើតហេតុខាងលើបត់ស្ដាំទៅផ្លូវព្រៃសរ​ ដោយខ្វះការប្រុងប្រយត្ន័​ ក៏ជ្រុលទៅ​បុករះ​ម៉ូតូចំនួន៤គ្រឿងកំពុងឈប់ស្តុប បណ្ដាល​ឲ្យ​បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល​ ពាក់ស័ក្ក៣ បានបាក់កស្លាប់មួយ​រំពេចនៅ​និងកន្លែងនិងមនុស្ស២នាក់ទៀតរង​របួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជួន​ទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​ ។
ប្រភពបានបន្តថា​ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើកចេញពីកន្លែងកើតហេតុគេចខ្លួនទៅបាត់​ស្រមោល​តែរថយន្តបានដាច់ស្លាកលេខជ្រុះ​​នៅកន្លែងហេតុ​ ។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​បានចុះមកវាស់វែងធ្វើកំណត់ហេតុ​យកម៉ូតូជនរង​គ្រោះទៅរក្សាទុក ដើម្បី​ស្រាវជ្រាវ​ តាមរកម្ចាស់រថយន្តបង្កយកមក​ទទួល​ខុស​ត្រូវចំពោះមុខច្បាប់​ ។ ចំណែកសពជនរង​គ្រោះ​ប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕