Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! បាញ់សម្លាប់មនុស្សដូច​បាញ់​សត្វ

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យជា​ខ្មាន់កាំ​ភ្លើងបាញ់​១គ្រាប់ស្លាប់យ៉ាងអាណោចអធម៌​ នៅលើ​តុ​ ក្នុងហាងផឹកស៊ី មួយកន្លែង​ ​យីហោ​ ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ​
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបានកើតឡើងកាលពីវេលា​ម៉ោងប្រហែល៥ទៀបភ្លឺ​ ថ្ងៃទី០៩ខែមករា​ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ៦៣​(ត្រសក់ផ្អែម) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមបុគ្គលិកដែលបំរើការងារ​នៅក្នុង​កើតហេតុ បានអោយដឹងថា​ មុនពេលកើត​ហេតុគេបានឃើញ​ បុរសរងគ្រោះរួមនិងបុរសម្នាក់ទៀតដែលជាជនសង្ស័យបានជិះ​ រថយន្តមួយគ្រឿងម៉ាក Camryបាឡែន​ មក​ជាមួយគ្នា​ ឈប់នៅមុខហាង​ ហើយជនរង​គ្រោះបានដើរចូលក្នុងហាងមកអង្គុយតុមុន​ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើងនៅខាង​ក្រៅ​ រកកន្លែងចតរថយន្ត​ លុះចតរថយន្តរួច​ហើយជនដៃដល់បានដើរចូលក្នុងហា​ រួចបានដកកាំភ្លើងខ្លី​ បាញ់ផ្អឹបសៀតផ្កាជនរង​គ្រោះ១គ្រាប់ បណ្តាលឲ្យអង្គុយស្លាប់លើតុ​គួរឲ្យសង្វេក។
ប្រភពបន្តថា​ ជនសង្ស័យបន្ទាប់ពីធ្វើសកម្ម​ភាពបាញ់ជនរងគ្រោះរួច​ ក៏បានដើរចេញពី​ក្នុងហាង ដោយមានបុរស២នាក់ផ្សេងទៀត ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកទទួលគេចខ្លួន​បាត់ស្រមោល​ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេ​ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន ។

ជុំវិញករណីបាញ់ប្រហារផ្ដាច់ជីវិតមនុស្សដ៏សាហាវ​ នៅកណ្ដាលក្រុងនេះសមត្ថកិច្ច​នៅមិនទាន់អាចបញ្ជាក់បានថាផ្តើមចេញពី​រឿងអ្វីអោយច្បាស់នៅឡើយទេ! ពេលកម្លាំងសមត្ថកិច្ច​ ជំនាញកំពុងធ្វើការស្រាវ​ជ្រាវ​ ដើម្បីវែកមុខជនដៃដល់ចាប់យកមក​ផ្ដន្ទាទោសតាមច្បាប់​ ៕

ចែករំលែកអត្ថបទ