Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មចែក​ផ្លូវដួលបោកក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី​រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាស​ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ គង់ វទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម០១៥ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ1FK-4171 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំនុចកើតហេតុក៏បានជ្រុលទៅ​បុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅ​និងកន្លែង​យ៉ាងអាណោចអធម៌។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចររាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាតិ​យកឯកសារមកប្រគល់ជួនវិញ​។ ចំណែក​សពបុរសរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ​ប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ