Friday, November 27, 2026
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

រន្ធត់ណាស់!រថយន្ត២គ្រឿងបុកគ្នាជៀបជាប់ តែកុងទ្បានស្លាប់ក្នុងកាប៊ីននិង២នាក់ទៀត​របួសធ្ងន់

​ បន្ទាយមានជ័យ​៖​ រថយន្តធន់ធំ២គ្រឿងបុកគ្នា​បណ្ដាលឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្ត​ដឹកឥដ្ឋបានគៀបជាប់ក្នុងកាប៊ីនស្លាប់បាត់បង់​ជីវិត​ និងបុរសស្ត្រី២នាក់ទៀតរងរបួសធន្ងន់​និងស្រាល​ ត្រូវបានបញ្ជួនទៅព្យាបាលនៅ​មន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦​និង១៥នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០​នៅត្រង់ចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិតស្ថានីយ៍ ថ្លឹងរថយន្ត ( កូនដំរី )​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ មុនកើតហេតុរថយន្តដឹកទំនិញ (អេតចាយ) បើកបរដោយបុរស​ម្នាក់ទិសដៅពីលិចទៅកើត

Read More
សន្តិសុខ​សង្គម

រថយន្ត​ដឹកទំនិញសំពីងសំពោងបើកឡើងសួនជ្រុលទៅបុកបង្គោលភ្លេីងបែកកង់​ទៅ​មុខលែងរួចខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ​រថយន្ត​ទេសចរណ៍​ដឹកឥវ៉ាន់​ សំពីង​សំពោងបើកបរខ្វះការប្រុងប្រយត្ន័ជ្រុលឡើង​សួន​ បុកបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមរថយន្តបែកកង់ទៅមុខលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១និង៥៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០​ ​នៅតាម​បណ្ដោយផ្លូវជាតិលេខ៦​ ចំណុចខាងជេីងវត្តវ៉ារិន្ទ​ ក្នុងភូមិព្រែកលៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ ​រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញ​រថយន្ត​បង្ក​ម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ខៀវពាក់​ស្លាកលេខភ្នំពេញ3B -4041បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ​លេខ៦​ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ខណៈមកដល់ចំណុចកេីតហេតុ​ស្រាប់​តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងវ៉ាជែងរថយន្តមួយទៀតមកឆ្វេងដៃធ្វើឲ្យរថយន្តបង្កអកហ្សេីគេចមកឆ្វេងដៃឡេីងសួនចែកទ្រូង​ផ្លូវជ្រុលទៅបុកផេីងផ្កានិងបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមបែកកង់ទៅមុខលែងរួច។ ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ទាក់​ទង​ជំនាញ​មកវាស់វែងយក​រថយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញរងចាំដោះ​ស្រាយនៅពេលក្រោយ៕

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿង​ញៀន

. ភ្នំពេញ៖ នៅរសៀលថ្ងៃ ពុធ ១២រោច ខែ ជេស្ធ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង

Read More
សន្តិសុខ​សង្គម

សង្វៀន(ជល់មាន់និងអាប៉ោង)ខុសច្បាប់ នៅស្រុកឈូក កំពុងបើក​លេងគគ្រឹកគគ្រេង​ពលរដ្ឋស្នើសុំឲ្យលោកស្នងការមាន​វិធាន​ការ​បង្ក្រាប

ខេត្តកំពត​÷ យោងតាមប្រភពរាយការណ៍​បានអោយដឹងថា​ នៅទឹកដីភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​ មានទីតាំងសង្វៀន​(ជល់មាន់​និងអាប៉ោង)ខុសច្បាប់មួយកន្លែងកំពុងដំណើរការប្រមូលផ្ដុំគ្នាលេងគគ្រឹក​គគ្រេងយ៉ាងរលូន​ ផ្គើននិងបញ្ជារបស់ប្រមុខ​រាជរដ្ឋាភិបាល​ ដែលបានហាម​ មិនអោយ​មានការជួបជុំជាទ្រង់ទ្រាយធំ​ ដើម្បីការពារ​ការឆ្លងនៃជំងឺកូវីដ-១៩​ តែផ្ទុយទៅវិញក្រុម​អ្នកញៀនល្បែងទាំងនោះបានផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ​ ។ ពលរដ្ឋស្នើសុំដល់​ ឧត្ដមសេនីយ៍ទោ​ ម៉ៅ​ ចន្ទ័មធុរិទ្ទ​ ស្នងការនគរបាល​ ខេត្តកំពត​ មេត្តាមានវិធានការ​

Read More
សន្តិសុខ​សង្គម

ភ្លើងប្រចណ្ឌចាក់សាំងដុតសម្លាប់ប្រពន្ធរួចរត់គេចខ្លួន៤ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន​បាន

ភ្នំពេញ​ ៖​ បុរសចិត្តខ្លាំងចាក់សាំងដុតសម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌរួចរត់គេចខ្លួនបាន​ចំនួន៤ថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់​ខ្លួនបានហើយ​ ​កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០​ នៅក្នុងព្រៃ នាឃុំរស្មីសាមគ្គីស្រុក​រ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រតិបត្ដិការនេះធ្វើឡើងដោយកម្លាំង​នាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនគរបាលខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ ងួន ហៅតឿ អាយុ​៥១ឆ្នាំ មុខរបរកម្មករសំណង់ បានចាក់សាំងដុតសម្លាប់ប្រពន្ធឈ្មោះ សរ ចាន់

Read More
សន្តិសុខ​សង្គម

កម្មករដាំដំឡូង០២នាក់ ជាន់មីនផ្ទុះស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

បាត់ដំបង ៖ បុរសពីនាក់សុីឈ្នួលដាំ​ដំឡូង​ដើរជាន់មីនសល់ពីសម័យសង្គ្រាម​ផ្ទុះស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលវេលា​ម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០នេះ នៅចំណុច អូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។ ជនរងគ្រោះដែលស្លាប់មាន៖ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ៦៣ឆ្នាំ​ ។​ និងម្នាក់ទៀត​របួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងឬស្សី​ មានឈ្មោះ ធាង

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ច​ចាប់ខ្លួនស្ត្រីម្នាក់ដកហូតគ្រឿង​ញៀន៧កញ្ចប់

ភ្នំពេញ​ ៖​ កម្លាំងនគរបាល​ខណ្ឌឫស្សីកែវ​ ស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាជនសង្ស័យ​ រួមនិងថ្នាំញៀន​៧កញ្ចប់​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើ​ឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក​ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ច​បានឲ្យដឹងថា​ សង្ស័យមាន​ឈ្មោះ ហួន ស្រីតូច

Read More
សន្តិសុខ​សង្គម

ក្រុមចោរធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបាន​សម្រេច នៅខណ្ឌកំបូល​ សមត្ថកិច្ចបានត្រឹម​តែទៅនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាព​ធាក់ម៉ូតូផ្ដួលរួចយកពូថៅ​ដេញកាប់ចំខ្នងរងរបួសស្រាល​ ប្លន់យកម៉ូតូ​ឌ្រីមសង់២០១៩​បាន​សម្រេច​ ជិះគេចខ្លួនបាត់​ដោយសុវត្តិភាព​ មិនរំខាងដល់សមត្ថកិច្ច ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី​៥​ខែ​មិថុនាឆ្នាំ២០២០​ នៅចំណុចដីវាល តាមបណ្តោយផ្លូវជាតិ លេខ៣ សង្កាត់ ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ យិល អ៊ិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួនឪពុកចុងតិរច្ឆានចាប់រំលោភ កូនចុងអាយុ១០ឆ្នាំ

រតនគិរី​ ៖​ នគរបាលឃាត់ខ្លួនជនសង្ស័យ​ល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីចុង​អាយុទើបតែ១០ឆ្នាំ​ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះបានធ្វើឡើងកាលពីវេលាម៉ោង០៤និង​៣០នាទីថ្ងៃទី០៤ខែមិថុនា​ឆ្នាំ២០២០​ ឃុំត្រពាំងច្រេស​ ស្រុកកូនមុំ​ ខេត្តរតនគីរី​ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​អោយដឹងថា​ បន្ទាប់ពីទទួលបណ្ដឹងតាម​ទូរ​សព្ទពីឈ្មោះ សុខ វី ភេទប្រុស អាយុ៣៨​ឆ្នាំត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ឌ. ភេទស្រី អាយុ១០ឆ្នាំ​ ថាជនសង្ស័យ​ឈ្មោះ​ ឈៀង

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួននាយការិយាល័យគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ​ រួមជាមួយ​ស្ត្រីម្នាក់ពាក់ពន្ធ័​ ករណីជួញដូរគ្រឿងញៀន

តាកែវ​ ៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង​ញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនលោកឈុន សុមេធា កងរាជអាវុធហត្ថខេត្តតាកែវ​(តួនាទី)​ នាយការិយាល័យ​ប្រឆាំងបទ​ល្មើសគ្រឿងញៀន និងស្ត្រីម្នាក់ដកហូតថ្នាំញៀន​ ប្រហែល២គីឡូក្រាម​៖​ ហេតុការណ៍នេះបាន​ធ្វើឡើងកាលពី​ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០​ រួចបន្តចុះសហការជា​មួយកម្លាំងស្នងការដ្ឋាន​នគរបាលខេត្តតាកែវ និងមានការសំរបសំ​រួលនីតិវិធី ពីលោក​សឿន មុន្នីរ័ត្ន ព្រះរាជ​អាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តតាកែវ

Read More