Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត​ដឹកទំនិញសំពីងសំពោងបើកឡើងសួនជ្រុលទៅបុកបង្គោលភ្លេីងបែកកង់​ទៅ​មុខលែងរួចខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ​រថយន្តទេសចរណ៍ដឹកឥវ៉ាន់សំពីងសំពោងបើកបរខ្វះការប្រុងប្រយត្ន័ជ្រុលឡើងសួនបុកបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមរថយន្តបែកកង់ទៅមុខលែងរួច

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីថ្ងៃត្រង់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០​ ​នៅតាមបណ្ដោយផ្លូវជាតិលេខ៦ចំណុចខាងជេីងវត្តវ៉ារិន្ទក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ​ ​រាជធានីភ្នំពេញ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃើញរថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B -4041បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងវ៉ាជែងរថយន្តមួយទៀតមកឆ្វេងដៃធ្វើឲ្យរថយន្តបង្កអកហ្សេីគេចមកឆ្វេងដៃឡេីងសួនចែកទ្រូងផ្លូវជ្រុលទៅបុកផេីងផ្កានិងបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមបែកកង់ទៅមុខលែងរួច។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងជំនាញមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

ចែករំលែកអត្ថបទ