Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សង្វៀន(ជល់មាន់និងអាប៉ោង)ខុសច្បាប់ នៅស្រុកឈូក កំពុងបើក​លេងគគ្រឹកគគ្រេង​ពលរដ្ឋស្នើសុំឲ្យលោកស្នងការមាន​វិធាន​ការ​បង្ក្រាប

ខេត្តកំពត​÷ យោងតាមប្រភពរាយការណ៍​បានអោយដឹងថា​ នៅទឹកដីភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​ មានទីតាំងសង្វៀន​(ជល់មាន់​និងអាប៉ោង)ខុសច្បាប់មួយកន្លែងកំពុងដំណើរការប្រមូលផ្ដុំគ្នាលេងគគ្រឹក​គគ្រេងយ៉ាងរលូន​ ផ្គើននិងបញ្ជារបស់ប្រមុខ​រាជរដ្ឋាភិបាល​ ដែលបានហាម​ មិនអោយ​មានការជួបជុំជាទ្រង់ទ្រាយធំ​ ដើម្បីការពារ​ការឆ្លងនៃជំងឺកូវីដ-១៩​ តែផ្ទុយទៅវិញក្រុម​អ្នកញៀនល្បែងទាំងនោះបានផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ​ ។

ពលរដ្ឋស្នើសុំដល់​ ឧត្ដមសេនីយ៍ទោ​ ម៉ៅ​ ចន្ទ័មធុរិទ្ទ​ ស្នងការនគរបាល​ ខេត្តកំពត​ មេត្តាមានវិធានការ​ ទប់សង្កាត់និងបង្ក្រាប​ល្បែងសុីសង​ ខុសច្បាប់នេះផង​ ដើម្បីរក្សា​អោយបាននូវ​ សេចក្ដីសុខជួនប្រជាពលរដ្ឋ​ស្រប​តាមគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាពទាំង៩ចំណុច​ ដែលក្រសួងមហា​ផ្ទៃដាក់អោយអនុវត្ថ​ ។

ពាក់ពន្ធ័ករណីល្បែងសុីសង​ (ជល់មាន់និងអាប៉ោង)នៅចំណុចភូមិ​ ឃុំ​ ខាងលើ​ អង្គភាព​សារព័ត៌​មាន​ (​ កោះប៉ែន​ )​ បានរាយការណ៍​ជួនលោក​ ឧត្ដមសេនីយ៍ទោ​ ម៉ៅ​ ចន្ទ័មធុរិទ្ទ​ ស្នងការនគរបាល​ខេត្តកំពត​ តាមរយៈវត្ថអាប​ នៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០​ លោក​បាន​តបវិញថា​ លោកកំពុងដាក់កម្លាំងអោយ​ទៅត្រួតពិនិត្យ​ និងធ្វើផែនការចាប់​ ៕

ចែករំលែកអត្ថបទ