Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿង​ញៀន


. ភ្នំពេញ៖ នៅរសៀលថ្ងៃ ពុធ ១២រោច ខែ ជេស្ធ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៣ម៉៣០ នាទី នៅមុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ កម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន។
. ជនសង្ស័យដែលឃាត់ខ្លួនមាន ១/ ឈ្មោះ សុខជា ភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលផ្លូវលំក្រុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។ ២/ ឈ្មោះ វ៉ាត ឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានទល់មុខវត្តឃ្មួញ ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។
. សមត្ថកិច្ចបានអិយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងនាក់នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី បានធ្វើការចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ។ លុះពេលមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យទាំងពីរកំពុងឈរ ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០៣ កញ្ចប់ថង់តូច១ធំ(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។
. បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ