Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!រថយន្ត២គ្រឿងបុកគ្នាជៀបជាប់ តែកុងទ្បានស្លាប់ក្នុងកាប៊ីននិង២នាក់ទៀត​របួសធ្ងន់

បន្ទាយមានជ័យ​៖​ រថយន្តធន់ធំ២គ្រឿងបុកគ្នា​បណ្ដាលឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្ត​ដឹកឥដ្ឋបានគៀបជាប់ក្នុងកាប៊ីនស្លាប់បាត់បង់​ជីវិត​ និងបុរសស្ត្រី២នាក់ទៀតរងរបួសធន្ងន់​និងស្រាល​ ត្រូវបានបញ្ជួនទៅព្យាបាលនៅ​មន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦​និង១៥នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០​នៅត្រង់ចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិតស្ថានីយ៍ ថ្លឹងរថយន្ត ( កូនដំរី )​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនកើតហេតុរថយន្តដឹកទំនិញ (អេតចាយ) បើកបរដោយបុរស​ម្នាក់ទិសដៅពីលិចទៅកើត ចូលថ្លឹងរថយន្តនៅស្ថានីយ៍​ រួចបើកបត់ត្រឡប់ចេញវិញក៏បាន​បុកគ្នាជាមួយរថយន្តដឹកឥដ្ឋ បើកបរ​ដោយបុរសម្នាក់និងអ្នករួមដំណើរពីនាក់​ទៀត​ទិសដៅទៅលិច បានបណ្តាលឲ្យបុក​គ្នាគៀបជាប់តៃកុងក្នុងកាប៊ីនរថយន្តស្លាប់និង​២នាក់ទៀតរបួសធ្ងន់ស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាន​ចុះមកវាស់វែង​យករថយន្តទាំង២គ្រឿងទៅ​រក្សាទុ​ក​រង់ចាំដោះស្រាយពេលក្រោយ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ជួនសាច់ញាតិឲ្យយកទៅធ្វើ​បុណ្យ​តាមប្រពៃណី។ ដោយឡែក​ តៃកុងរថយន្តដែលបានរត់គេចខ្លួនសមត្ថកិច្ចនិងបន្តស្រាវជ្រាវចាប់យកមកអនុវត្តទៅតាមនីតិវិធី ច្បាប់៕

ចែករំលែកអត្ថបទ