Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ទុស្សេប្រអប់ភ្លើងឆ្លងឆេះសន្ធោសន្ធៅផ្អើល​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនី​ ផ្ទុះចេញអណ្ដាត​ភ្លើងឆាបឆេះ​ សន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ មកអន្តរាគមន៍ កាលពី​វេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈាន​ ចូលថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹង​កេង​កង​ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ឲ្យដឹ​ង​ថា មុនកើតហេតុគេឃើញ​ ​ទុស្សេចេញពីប្រអប់ភ្លើង​.ប.ត 479-119 ត្រង់ចំណុចកើតហេតុ​ រួចក៏មានអណ្ដាតភ្លើងឆាបឆេះរីករាយដាលយ៉ាងសន្ធោសន្ធៅ

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន!ចិនស្រវឹងស្រាបើករថយន្ត​BMW​បុកដើមឈើក្នុងបូរីហ្គ្រេនភ្នំពេញបាក់១ដើម

​ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាកBMW​ លឿនមិនប្រយត្ន័​ រេចង្គុ​ត​ ទៅបុកដើមឈើ​ នៅ​ចិញ្ចើមផ្លូវក្នុងបូរីហ្គ្រេនភ្នំពេញ​ បាក់១ដើម​រថយន្ត​ ខ្ទេចផ្នែកខាងមុខទៅលេង​រួច គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២១ខែ​សីហាឆ្នាំ២០១៩​ នៅតាមផ្លូវបេតុងក្នុងបុរី​ហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងបូរីបានឲ្យដឹងថាមុនកើត​ហេតុគេឃើញបុរសម្នាក់ជាជនជាតិចិន​ បើករថយន្តម៉ាកBMW​ពណ៌ស​ស្លាកលេខភ្នំពេញ2AU-1587​ បើកចូល​ក្នុងបុរីហ្គ្រេនភ្នំពេញទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្ដាំបុកដើមឈើ​ បាក់១ដើម​ រថយន្តបែក​ខ្ទេចផ្នែកខាងមុខ​ សំណាងអ្នកបើក​មិនមានរង​របួស​

Read More
សន្តិសុខ​សង្គម

ថ្ងៃស្អែកតុលាការប្រកាសសាលក្រម សំណុំរឿង​ លោក​ ឡាយ​ វណ្ណៈ​ អតីតអភិបាលខេត្ដតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ​ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង​ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា

Read More
សន្តិសុខ​សង្គម

ពលរដ្ឋថាស្ងាតៗមាត់ស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោត្រូវគេចាក់ដីលុប

ភ្នំពេញ ៖ យោងតាមសេចក្ដី​ រាយការណ៍របស់ពលរដ្ឋ​ បានអោយថា​ ដងស្ទឹងព្រែកត្នោតនៅត្រង់ចំណុចខាងកើតស្ថានីយ៍ បូប​ទឹក​ ស្ពាន៧មករា​ ផ្លូវជាតិ​លេខ​៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បច្ចុប្បន្នកំពុងមានគេចាក់ដីលុបស្ទើរបាត់មួយចំហៀងទៅហើយ ។ បញ្ហាទាំងនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៍ដូចជា អ្នកដំណើរទូទៅកំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើហេតុអ្វី

Read More
សន្តិសុខ​សង្គម

ទើបចេះបេីករថយន្ត១០ថ្ងៃឡេីងបេីករថយន្តភ្ញៀវមានអីបុករះរថយន្ត៣គ្រឿងទៀតខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខភោជនីដ្ឋានសាច់អាំងជប៉ុន​(យីហោយូរេគី)​ទើបចេះបើក​រថយន្តបាន១០ថ្ងៃ​ឡើងបេីក​រថយន្តភ្ញៀវ​យក​ទុក​ក៏ជ្រុលបុករះរថយន្តចំនួន៣គ្រឿងរងការខូចខាតយ៉ាងដំណំ​ ៖​ ហេតុការណ៍​នេះកេីតឡេីងនៅវេលាម៉ោង​៧​និង២០នាទីយប់ថ្ងៃទី​២០​ខែសីហា​ឆ្នាំ២០១៩​ នៅ​មុខភោជនីដ្ឋានសាច់អាំង​ជប៉ុន​(យីហោ យូរេគី) តាមបណ្តោយផ្លូវ៣៦០​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជាសន្តិសុខបានឡេីងបេីករថយន្តម៉ាកLang​Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ​2AU-2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាង​ ស្រាបតែជ្រុលទៅបុករះរថយន្តកា​មរីហាយប្រីត​ ពណ៍ស​ ដែលធ្វេីដំណេី​រ​ តាមបណ្តោយផ្លូវ៣៦០ទិសដៅពីកេីតទៅ​លិច​រងការខូចខាត។ សាក្សីបន្តថា​ ភ្លាមៗរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្ត​ បាឡែននិង​រថយន្តឡិចស៊ី250Hពណ៍ស​

Read More
សន្តិសុខ​សង្គម

បុរស២នាក់រលាកដៃជើងពេលចូលទៅជួយពន្លត់ភ្លើងឆេះពូកក្នុងបន្ទប់ឡៅតឿផ្ទះអ្នកជិតខាង

ភ្នំពេញ​ ៖ ទុស្សេកង្ហាល់ឆេះ​ ដល់ពូកដេកក្នុងបនបន្ទប់ឡៅតឿជាន់​២ផ្ទះល្វេងមួយកន្លែង​បង្ក​ការភ្ញាកផ្អើលដល់អ្នកជិតខាងចូលទៅជួយឆេះ​រលាត់ដៃជើង២នាក់​ ៖​ ហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង១០និង៤០​នាទី​យប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩​ នៅ​បន្ទប់ឡៅ​តឿជាន់ទី២ផ្ទ្ទះល្វេងលេខ៦៥៦ផ្លូវ​លេខ​២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ បើតាមការៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា​មុនកើតហេតុកូនស្រីរបស់គាត់សម្រាកនៅ​បន្ទប់កើតហេតុ​ លុះដល់ម៉ោងកើតហេតុកូន​ស្រីរបស់គាត់បានរត់ចេញមកក្រៅហើយ​ស្រែកប្រាប់ថាទុស្សេកង្ហាល់​ ឆេះរាលដាលដល់ពូកទើបគាត់ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង​ យកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់​ទើបរលត់វិញ​ តែធ្វើឲ្យបុរស២នាក់ឆេះរលាត់ដៃនិងជើង​ ។ បន្ទាប់ពីកើតហេតុ​កម្លាំងសមត្ថកិច្ច​បានចុះមក​ ដល់​ ម្ចាស់ផ្ទះបញ្ជាក់ថា​ ខូចខាតសម្ភារៈមួយចំនួននិងបុរស​ជិតខាង២នាក់ដែលចូលជួយរងរបួសរលាកដៃ​និងជើង​ ៕

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួនចោរម្នាក់ក្រោយពីធ្វើសកម្មភាពលួច​ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួច​ម៉ូតូបានសម្រេចរួចជិះគេចខ្លួន​ ជាច្រើនម៉ោងតែត្រូវម្ចាស់ម៉ូតូប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យ​នគរបាល​ បង្កការភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង១០ យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩​ នៅ​ម្ដុំផ្សារសឡា សង្កាត់ស្ទឹងមានជ័យ១​ ។ ជនសង្ស័យមានឈ្មោះ ត្រឹក ប៉ុណ្ណារ៉ា អាយុ​២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ ។ នគរបាលបានឲ្យដឹងថា​ នៅវេលាម៉ោង៩និង​៣០នាទី​ព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩​

Read More
សន្តិសុខ​សង្គម

ពលរដ្ឋរស់នៅភូមិដើមគខណ្ឌជ្រោយចង្វារ​ស្ទើរបោះបង់ការធ្វើការដំណើរតាមផ្លូវខាងជើងស្ពានជ្រោយចង្វារដោយសារពិបាកខ្លាំងពេក

ភ្នំពេញ ​៖​ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វា​រ រាជធានីភ្នំពេញសូមសំណូម​ពរ​យ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យ និងស្ថាបនា ផ្លូវ ១ខ្សែ នៅជាប់ខាងជើងគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ដែលបច្ចុប្បន្ននេះ កំពុងរងការខូចខាតយ៉ាងខ្លាំង ដោយសាររថយន្តធុនធំដឹក គោ ក្របី នៅពេលយប់ជាអ្នកបំផ្លាញ ។ ដោយសារពិបាកខ្លាំងពេក

Read More
សន្តិសុខ​សង្គម

ចិនបើករថយន្តបុកម៉ូតូអូសជាង១០០ម៉ែត្រខ្ទាត​ម្ចាស់ចេញរងរបួសសង៦០០ដុល្លារ​បញ្ចប់​រឿង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​ រ៉េងរ៉ូវើ និងអ្នក​ដំណើរ​២នាក់​ទៀត​ បានបើករថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿង​ ជិះដោយបុរសម្នាក់ចំពីចហៀងពេញទំហឹង បណ្តាលឲ្យជាប់ម៉ូតូក្រោមរថយន្តអូស​ជាង១០០ម៉ែត្រ សំណាងម្ចាស់ខ្ទាតចេញ​រងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​៣៦០ កែងនិងផ្លូវ១០៥សង្កាត់បឹងកេង​កង​២ ខណ្ឌបឹងកេងកង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួុយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៣

Read More
សន្តិសុខ​សង្គម

ឆក់កាបូបស្ត្រីពោះធំបានសម្រេចត្រូវប្ដីជន​រងគ្រោះដេញតាមស្រែកចោរៗ​ មកដល់​ខណ្ឌដូនពេញចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​២នាក់ ត្រូវជនរងគ្រោះ​ និងសមត្ថកិច្ច​ ឃាត់​ខ្លួនបាន​កាលពីវេលាម៉ោង៩និង៣០នាទី​យប់ ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្ដោយ​ផ្លូវលេខA6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីពោះធំម្នាក់បាន​សម្រេច​នៅខណ្ឌទួលគោក ។ ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់​នៅមិនពិតប្រាកដ ។ ឯម្នាក់ទៀតរត់គេចខ្លួន​បាត់ មិនស្គាល់អត្តសញ្ញាណ

Read More