Saturday, May 18, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!ចិនស្រវឹងស្រាបើករថយន្ត​BMW​បុកដើមឈើក្នុងបូរីហ្គ្រេនភ្នំពេញបាក់១ដើម

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាកBMW​ លឿនមិនប្រយត្ន័​ រេចង្គុ​ត​ ទៅបុកដើមឈើ​ នៅ​ចិញ្ចើមផ្លូវក្នុងបូរីហ្គ្រេនភ្នំពេញ​ បាក់១ដើម​រថយន្ត​ ខ្ទេចផ្នែកខាងមុខទៅលេង​រួច
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២១ខែ​សីហាឆ្នាំ២០១៩​ នៅតាមផ្លូវបេតុងក្នុងបុរី​ហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងបូរីបានឲ្យដឹងថាមុនកើត​ហេតុគេឃើញបុរសម្នាក់ជាជនជាតិចិន​ បើករថយន្តម៉ាកBMW​ពណ៌ស​ស្លាកលេខភ្នំពេញ2AU-1587​ បើកចូល​ក្នុងបុរីហ្គ្រេនភ្នំពេញទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្ដាំបុកដើមឈើ​ បាក់១ដើម​ រថយន្តបែក​ខ្ទេចផ្នែកខាងមុខ​ សំណាងអ្នកបើក​មិនមានរង​របួស​ ។ខ្ទេចផ្នែកខាងមុខទៅលេង​

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមក​ដល់ដោយពិនិត្យឃើញថាដើមឈើរបស់ក្រុមហ៊ុនបុរី​ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តបង្ក ធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់រឿង៕ក