ស្រវឹងខ្លាំងពេកឈប់កង់បីដេកកណ្ដាលផ្លូវបែកពពុះម៉ាត់ស្មានតែត្រូវថ្នាំគេ ពេលសមត្ថកិច្ចឆែកឃើញកាំភ្លើងខ្លី១ដើមជាប់ខ្លួន
ភ្នំពេញ៖ បុរសអ្នក រត់ម៉ូតូកង់បីឥណ្ឌាម្នាក់ស្រវឹងស្រាជោគជាំបើកម៉ូតូកង់បីទៅលេង រួចឈប់ដេកបែកពពុះស្គុលនៅចំកណ្តាកផ្លូវថែមទាំងមានកាំភ្លើងខ្លីមួុយដើងទៀត ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១០០៧កែងនិងផ្លូវ១៩៦៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ស្លាកលេខភ្នំពេញ1HB-5147ចតនៅកណ្តាលផ្លូវសង្ស័យបាននាំគ្នាដើរទៅមើលស្រាប់តែម្ចាស់កង់បីដេកលក់បែកពពុះស្គុលស្មានតែត្រូវថ្នាំគេ -ប្រភពបន្តថា ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នារុញកង់បីមកអៀបចិញ្ចើមផ្លូវ អ្នកខ្លះយកខ្ទឹមស មកជូតមាត់ អ្នកខ្លះទៀតយកទឹកក្រូចឆ្នារឲ្យផឹកដើម្បើឲ្យស្វាង នៅតែមិនដឹងខ្លួន ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។
Read More