សន្តិសុខ​សង្គម

ទុស្សេប្រអប់ភ្លើងឆ្លងឆេះសន្ធោសន្ធៅផ្អើល​ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនី​ ផ្ទុះចេញអណ្ដាត​ភ្លើងឆាបឆេះ​ សន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ មកអន្តរាគមន៍ កាលពី​វេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈាន​ ចូលថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹង​កេង​កង​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ឲ្យដឹ​ង​ថា មុនកើតហេតុគេឃើញ​ ​ទុស្សេចេញពីប្រអប់ភ្លើង​.ប.ត 479-119 ត្រង់ចំណុចកើតហេតុ​ រួចក៏មានអណ្ដាតភ្លើងឆាបឆេះរីករាយដាលយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងដេកភ្ញាក់​ នាំគ្នារត់ចេញក្រៅផ្ទះទាំងភ័យស្លន់ស្លោរ​ ។
ប្រភពបន្តថា​ ពេលនោះប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់​ អស់ជាច្រើនបំពង់ តែមិនរលត់ ។

បន្ទាប់មកពលរដ្ឋនិងសមត្ថកិច្ច​ បានទាញ ទយោទឹក​បាញ់ពន្លត់​ ទើបរលត់ទៅវិញដោយមិនមាននណាម្នាក់រងរបួសនោះទេ៕

ចែករំលែកអត្ថបទ