Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនចោរម្នាក់ក្រោយពីធ្វើសកម្មភាពលួច​ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួច​ម៉ូតូបានសម្រេចរួចជិះគេចខ្លួន​ ជាច្រើនម៉ោងតែត្រូវម្ចាស់ម៉ូតូប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យ​នគរបាល​ បង្កការភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង១០ យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩​ នៅ​ម្ដុំផ្សារសឡា សង្កាត់ស្ទឹងមានជ័យ១​ ។

ជនសង្ស័យមានឈ្មោះ ត្រឹក ប៉ុណ្ណារ៉ា អាយុ​២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ ។

នគរបាលបានឲ្យដឹងថា​ នៅវេលាម៉ោង៩និង​៣០នាទី​ព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩​ ជនរង​គ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ដែលស្លាក​លេខ​ភ្នំពេញ 1HA-9569 ចេញពីម្ដុំស្ទឹងមានជ័យ បំណងជិះឡើងផ្លូវ៣៧១ ប៉ុន្ដែ​ មិនទាន់ដល់ទេ​ ជនរងគ្រោះឈប់បត់ជើងតូច តែមិនបាន​ដកសោរ​ ស្រាប់តែ​ ជនសង្ស័យ​ បានលួចឡើង​ ជិះម៉ូតូគេចបាត់ស្រមោល បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិនគរបាល​ បឹងទំពុន២​ ឲ្យសមត្ថកិច្ច​ ជួយ​ស្វែងរកម៉ូតូ លុះដល់ម៉ោង១០យប់ថ្ងៃដដែលជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួននៅម្ដុំផ្សារសឡា សង្កាត់​ស្ទឹងមានជ័យ១ ក៏ដេញតាមចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្ដិ៍បឹងទំពុន២​ យកមកសួរ​នាំ។

នគរបាលបានបន្តថា​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា​ ខ្លួនមិន​បាន​លួចម៉ូតូរបស់ជនរងគ្រោះទេ គឺខ្លួនបាន​ដូរម៉ូតូជាមួយជនសង្ស័យម្នាក់ទៀតដោយថែមលុយឲ្យគេចំនួន៣០០ ដុល្លារទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលសាក​សួរ និង កសាងសំណុំរឿងបញ្ជូនទៅអធិការ​នគរបាលខណ្ឌមានជ័យដើម្បីចាត់​ការបន្ដ ៕

ចែករំលែកអត្ថបទ