Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋថាស្ងាតៗមាត់ស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោត្រូវគេចាក់ដីលុប

ភ្នំពេញ ៖ យោងតាមសេចក្ដី​ រាយការណ៍របស់ពលរដ្ឋ​ បានអោយថា​ ដងស្ទឹងព្រែកត្នោតនៅត្រង់ចំណុចខាងកើតស្ថានីយ៍ បូប​ទឹក​ ស្ពាន៧មករា​ ផ្លូវជាតិ​លេខ​៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បច្ចុប្បន្នកំពុងមានគេចាក់ដីលុបស្ទើរបាត់មួយចំហៀងទៅហើយ ។
បញ្ហាទាំងនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៍ដូចជា អ្នកដំណើរទូទៅកំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើហេតុអ្វី ?បានជាស្ទឹងព្រែកត្នោត ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ត្រូវបានគេចាក់ដីលុបបែបនេះ ដោយមិនមានការហាម​ ឃាត់ណាមួយពី​សំណាក់​ អាជ្ញាធរមូលដ្ឋាន​ សង្កាត់ ឬ ខណ្ឌ​សោះ អញ្ចឹង​ ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ​ អ្នក​ដំណើររៀបរាប់ថា ស្ទឹង ប្រឡាយ បឹង បួរ មិនអាចចាក់លុបបាននោះទេ ពីព្រោះ ថា ទាំងអស់នោះ គឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ហេតុអ្វី ??​ ដងស្ទឹងព្រែកត្នោត​ ត្រង់ចំណុច​ ខាងកើតស្ថានីយ៍បូបទឹក​ ស្ពាន៧មករា​ ផ្លូវជាតិ​ លេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ​ ដ​ង្កោ​ ត្រូវបានគេ​ចាក់ដីលុបស្ទើរមួយចំហៀង​ ដោយគ្មាន​អាជ្ញាធរហាមឃាត់​ ។

មត្តិមហាជនលើកឡើងថា ចំពោះការចាក់ដី​លុប​ ស្ទឹងព្រែកត្នោតបែបនេះ តើមានច្បាប់អនុញ្ញាតពីស្ថាបនណា ? ហើយហេតុអ្វី បានជាអាជ្ញាធរសង្កាត់ក្រាំងពង្រ និង​ អាជ្ញាធរខណ្ឌដង្កោ មិនមានការហាមឃាត់សោះ​ ? ឬមួយមានការត្រូវរ៉ូវគ្នា ទើបមានការចាក់​ដី​លុបស្ទឹងព្រែកត្នោត​ បានយ៉ាងរលួនដូចនេះ ៕​ ប្រភពរាយការ​ណ៍របស់ពលរដ្ឋ??