Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បុរស២នាក់រលាកដៃជើងពេលចូលទៅជួយពន្លត់ភ្លើងឆេះពូកក្នុងបន្ទប់ឡៅតឿផ្ទះអ្នកជិតខាង

ភ្នំពេញ​ ៖ ទុស្សេកង្ហាល់ឆេះ​ ដល់ពូកដេកក្នុងបនបន្ទប់ឡៅតឿជាន់​២ផ្ទះល្វេងមួយកន្លែង​បង្ក​ការភ្ញាកផ្អើលដល់អ្នកជិតខាងចូលទៅជួយឆេះ​រលាត់ដៃជើង២នាក់​ ៖​ ហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង១០និង៤០​នាទី​យប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩​ នៅ​បន្ទប់ឡៅ​តឿជាន់ទី២ផ្ទ្ទះល្វេងលេខ៦៥៦ផ្លូវ​លេខ​២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

បើតាមការៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា​មុនកើតហេតុកូនស្រីរបស់គាត់សម្រាកនៅ​បន្ទប់កើតហេតុ​ លុះដល់ម៉ោងកើតហេតុកូន​ស្រីរបស់គាត់បានរត់ចេញមកក្រៅហើយ​ស្រែកប្រាប់ថាទុស្សេកង្ហាល់​ ឆេះរាលដាលដល់ពូកទើបគាត់ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង​ យកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់​ទើបរលត់វិញ​ តែធ្វើឲ្យបុរស២នាក់ឆេះរលាត់ដៃនិងជើង​ ។

បន្ទាប់ពីកើតហេតុ​កម្លាំងសមត្ថកិច្ច​បានចុះមក​ ដល់​ ម្ចាស់ផ្ទះបញ្ជាក់ថា​ ខូចខាតសម្ភារៈមួយចំនួននិងបុរស​ជិតខាង២នាក់ដែលចូលជួយរងរបួសរលាកដៃ​និងជើង​ ៕

ចែករំលែកអត្ថបទ