សន្តិសុខ​សង្គម

ទើបចេះបេីករថយន្ត១០ថ្ងៃឡេីងបេីករថយន្តភ្ញៀវមានអីបុករះរថយន្ត៣គ្រឿងទៀតខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខភោជនីដ្ឋានសាច់អាំងជប៉ុន​(យីហោយូរេគី)​ទើបចេះបើក​រថយន្តបាន១០ថ្ងៃ​ឡើងបេីក​រថយន្តភ្ញៀវ​យក​ទុក​ក៏ជ្រុលបុករះរថយន្តចំនួន៣គ្រឿងរងការខូចខាតយ៉ាងដំណំ​ ៖​ ហេតុការណ៍​នេះកេីតឡេីងនៅវេលាម៉ោង​៧​និង២០នាទីយប់ថ្ងៃទី​២០​ខែសីហា​ឆ្នាំ២០១៩​ នៅ​មុខភោជនីដ្ឋានសាច់អាំង​ជប៉ុន​(យីហោ យូរេគី) តាមបណ្តោយផ្លូវ៣៦០​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជាសន្តិសុខបានឡេីងបេីករថយន្តម៉ាកLang​Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ​2AU-2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាង​ ស្រាបតែជ្រុលទៅបុករះរថយន្តកា​មរីហាយប្រីត​ ពណ៍ស​ ដែលធ្វេីដំណេី​រ​ តាមបណ្តោយផ្លូវ៣៦០ទិសដៅពីកេីតទៅ​លិច​រងការខូចខាត។
សាក្សីបន្តថា​ ភ្លាមៗរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្ត​ បាឡែននិង​រថយន្តឡិចស៊ី250Hពណ៍ស​ ១គ្រឿងទៀត​ រុញផ្ទប់និងជញ្ជាំងហាង​ រងការខូចខាតទាំងរថយន្តបង្កចំនួន៤គ្រឿង​ ។

ក្រោយកេីតហេតុរថយន្តទាំង៤គ្រឿងត្រូវបានម្ចាស់ហាង​ ធានាចេញមុខដោះស្រាយយករថយន្ត​ ទៅជួសជុលទាំងអស់៕

ចែករំលែកអត្ថបទ