បាត់ទូរសព្ទ័៣ថ្ងៃប្រទះឃើញអ្នកលួចចូលទៅចាប់ត្រូវជនសង្ស័យវាយបែកក្បាល
ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់បានរងរបួសបែកក្បាលស បន្ទាប់ពីប្រតាយប្រតប់គ្នាជាមួយជនសង្ស័យដែលលួចទូរសព្ទ័ដៃរបស់កាលពីរបីថ្ងៃមុនហើយជនសង្ស័យបានដំបងវាយចំក្បាល រួចរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី១ខែមិថុនា ឆ្នាំ២០២០ នៅសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៣ថ្ងៃមុខ ជនរងគ្រោះដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃ បាត់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។
Read More