Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! បុរស២នាក់ជិះម៉ូតូដួលត្រូវរថយន្តកិនស្លាប់ទាំង២នាក់យ៉ាងអាណោច​អធម៌

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ាជែងរថយន្ត​ ខណៈមេឃកំពុងភ្លៀងរលឹមបណ្ដាល​ រអិល​ដួលចូលក្រោមកង់​រថយន្ត​ ត្រូវរថយន្ត​កិនស្លាប់ទាំង២នាក់គួរឲ្យរន្ធត់​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទី ល្ងាចថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង ១០៥K (ផ្លូវវត្តតាំងកសាង) ស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

បាន ស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូវ៉ាខាងឆ្វេងដៃ ស្រាប់តែដួលខ្ទាតចូលក្រោមកង់រថយន្តយីឌុប កិនខ្ទិចក្បាល យ៉ាងអណោចអធម៌ ក្រោមដំណក់ទឹកភ្លៀង ហើយរថយន្តបើករត់បានជាង៥០០ម៉ែត្រ ទើបមាន ប្រជាពលរដ្ឋឃាត់បានតែអ្នកបើកបររត់គេចចាត់ស្រមោល បន្សល់ទុកតែរថយន្ត។

សពជនរងគ្រោះទាំងនាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ដោយជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល​1A-1129 ។​ ចំណែកឯរថយន្តធន់ធំ ក្បាលពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ជាប្រភេទ​រថយន្តទ្រុងដឹកទំនិញ (យីឌុប ៥ភ្លៅ)។

បើតាមសម្តីបុរសម្នាក់ ដែលបានឃើញហេតុ​ការណ៍ប្រាប់ឲ្យដឹងថា​ ដំបូងគេឃើញរថយន្តយីឌុប បានបើកបរតាមបណ្ដោយផ្លូវបេតុង ១០៥K(ផ្លូវវត្តតាំងកសាង)ទឹសដៅពីជើងទៅត្បូង ខណៈ មកដល់ចំណុចកើតហេតុ​ស្រាប់​តែមានម៉ូតូមួយគ្រឿងម៉ាកគុបជិះគ្នា2នាក់មក​ពីក្រោយស្របទឹសគ្នាបានវ៉ាជែងខាង​ឆ្វេងដៃយ៉ាងលឿនស្រាប់តែរេចង្កូតមក​ស្ដាប់​ប៉ះនឹងរថយន្ត បណ្ដាលឱ្យរអិលដួលចូលក្រោមកង់រថយន្តកិនស្លាប់ទាំង2នាក់​យ៉ាងអណោចអាធម៌​ ។
ប្រភពបន្តថា​ ភ្លាមៗរថយន្តមិនបានឈប់នោះ​ទេ​ បានបន្តដំណើរទៅមុខបើកប្រហែល 500 ម៉ែត្រត្រូវបានប្រជាពលរដ្ឋដេញឃាត់​បាន​តែរថយន្ត ចំណែកឯអ្នកបើកបរបានចុះ​រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធា​នី​ភ្នំពេញដើម្បីធ្វើកសាងសំណុំរឿងចាត់ការ​បន្តតាមនិតិវិធី។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវ​ជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើ​បុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ