Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចំណាំមុខទុកបងប្អូន! ចោរស្រីមុខកញ្ចាស់លួចកាបូបលុយពីអ្នកចូលទិញឥវ៉ាន់ក្នុងផ្សារ​ទួលសង្កែរត្រូវសន្តិសុខផ្សារទួលសង្កែចាប់​ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​ ៖​ ចោរស្រីដៃឆើត​ម្នាក់ធ្វើ​សកម្មភាព​លួចយកកាបូបលុយពីអ្នកចូលទិញឥវ៉ាន់នៅ​ក្នុងផ្សារទួលសង្កែ​ យកលុយជនរងគ្រោះអស់១៩០មុឺនរៀលនិងទូរស័ព្ទ​ដៃ១​គ្រឿង​ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួល​សង្កែ១​សហការជាមួយកម្លាំងសន្តិសុខផ្សារទួល​សង្កែ​ ឃាត់ខ្លួនបានភ្លាមៗកាលពីវេលា​ម៉ោង​០៩និង០០នាទីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០​នៅត្រង់ចំនុចផ្លូវលេខ៩០០ក្នុងផ្សារ​ទួលសង្កែ​ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១​ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះនុន​ ណាក់​ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចោរ​ ស្នាក់នៅផ្ទះជួលភូមិបឹងកក់​សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ មានស្រុក​កំណើតនៅខេត្តកំពង់ចាម។
ចំណែកជនរងគ្រោះមានឈ្មោះ សន​ នឿន​ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ភូមិបឹងកក់សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

សម្ភារះបាត់បង់កាបូបលុយនៅក្នុងការបូប មានលុយ១៩០ម៉ឺនរៀលទូរស័ព្ទដៃម៉ាក​oppo១គ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូន​ទៅប៉ុស្តិ៍នគរបាលទួលសង្កែ​ ដើម្បីសាកសួរ​និងធ្វើកំណត់ហេតុបញ្ជួនទៅអធិការនគរ​បាល​ ខណ្ឌឫស្សីកែវ​ កសាងសំណុំ​រឿងចាត់​ការបន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ