Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់បោកសម្ដីតារត់ម៉ូតូឌុប​ នាំចូលផ្ទះសំណាក់​ លង់ខ្លួនអស់ប្រាណ នាងឈឺចិត្តទាញកាំបិតកាប់ រងរបួសធ្ងន់

ភ្នំពេញ​៖ បុរសវ័យចំណាស់ម្នាក់បានរងរបួស​ធ្ងន់​បង្កឲ្យភ្ញាក់ផ្អើលពេញផ្ទះសំណាក់​( រស្មីជម្ពូវ័ន )​ ទាំងព្រឹក​ ខណៈក្មេងស្រីម្នាក់កាប់ជា​ច្រើនកាំបិតបុ័ងតោ ដោយចោទប្រកាន់ថា​ បុរសរូបនោះលួងលោម​ហើយចាប់រំលោភនាង​ ៖ ហេតុការណ៍នេះបា​ន​បង្កឲ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង​០៨ព្រឹកថ្ងៃទី​០១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់​ យីហោ​ (​ រស្មីជម្ពូវ័ន )​ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

-បុរសដែលត្រូវរបួសមានឈ្មោះ រស់ ផាត អាយុ ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិ​ចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសចំនួន៨កាំបិត​។
-ចំណែកខាងក្មេងស្រី​ ឈ្មោះ ណាង ស្រីនី អាយុទើប១៥ឆ្នាំ មកទីភ្នំពេញទើបបាន ២ថ្ងៃ ដើម្បីរកការងារធ្វើតែមិនទាន់បាន​ មានទីលំ​នៅ ភូមិជំនាប់ ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ភាគីខាងបុរសបានឲ្យដឹងថា​ មុនកើត​ហេតុ គាត់រត់ម៉ូតូឌុប ជួបក្មេងស្រីខាងលើ នៅឈរ​ក្បែរវត្តតាំងកសាងខាងត្បូង មានបង្វិចមួយគាត់បានឈប់ម៉ូតូហៅ​សាកសួរ ទៅ​ណាមក​ណា នាងប្រាប់ថា ដើររកការងារធ្វើមិនទាន់​អត់លុយជិះទេ​ លឺដូច្នេះ​ គាត់ថាបើអត់លុយទៅធ្វើសរសៃឲ្យពូ ចាំពូឲ្យលុយ​២០ដុល្លារ ព្រមព្រៀងគ្នាហើយ គាត់បានឌុបនាងមក​ចូលផ្ទះសំណាក់​ ខាងលើ មិនទាន់ធ្វើអ្វីផង ត្រូវបាននាងកាប់តែម្តង ។

ឯភាគីខាងក្មេងស្រីបានឲ្យដឹងថា​ មុនពេលកើត​ហេតុ ខណ:ដែលនាងកំពុងឈរ​ម្នាក់​ឯង ក្បែរវត្តតាំកសាង ស្រាប់តែបុរសវ៏យ​ចំ​ណាស់ខាងលើជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាក​លេខ តាកែវ 1L-7045 មកដល់ឈប់សួរ​ហៅឌុប តែនាងប្រាប់ថា អត់លុយជិះទេ ម្យ៉ាងកំពុងដើររកការ​ងារធ្វើមិនទាន់បានផង ពេលនោះបុរស​វ័យចំណាស់ក៏ប្រាប់ថា មិនអីទេ ចាំគាត់ជួយរកការងារឲ្យធ្វើ ហើយគាត់ធានាថានឹងជួយរក​ បើអត់លុយអញ្ចឹងទៅជាមួយគាត់ធ្វើ​សរសៃ​ឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លារ នាងនឹកគិតថា ការងារនឹងបានធ្វើដោយ​ស្រួល​ ហើយ បុរសខាងលើ ក៏បានឌុបនាងមកចូលផ្ទះសំណាក់ (រស្មីជម្ពូវ័ន )​ តែមិនធ្វើ​សរសៃបែរជាមកចាប់នាងសម្រាត ខោអាវ រំលោភម្តងហើយម្តងទៀតបានសម្រេចចំនួន២ដង ធ្វើឲ្យនាងឈឺចិត្តខឹងពេក ទាញ​បានកាំបិតបុ័ងតោ ពី​កាបូប ដែលនាងយក​មកពីផ្ទះបំណងចង់ធ្វើជាចុងភៅ កាប់ទៅ​លើ​​បុរសនោះតែម្តង ហើយបានស្រែកឲ្យម្ចាស់​ផ្ទះជួយ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះ​ទៅឃាត់នាំនាងចូលប៉ុស្តិ៍ ។

ទោះជាយ៉ាងណាបុរសចំណាស់រូបនោះមិន​ទាន់​ដឹងថា ជាជនរងគ្រោះឬយ៉ាងណា​នៅ​ឡើយទេ តែក្នុងសភាព​រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់អង្គភាព​៧១១ កងពលតូច​លេខ៧០ ដឹកបញ្ជូនទៅ​មន្ទីរពេទ្យព្រះកុសុម: ។ ចំណែកឯក្មេងស្រី ក៏មិនទាន់ដឹងថា ជាជនល្មើសឬយ៉ាងណា​ដែរ ក្រោយកើតហេតុ សមត្ថកិច្ច​ បានឃាត​នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ។

ជុំវិញករណីហឹង្សាបង្កឲ្យរបួសស្នាម ខាងលើ នេះនៅមិនទាន់ដឹងថា ខាងណាខុស ខាង​ណាត្រូវនៅឡើយទេ សមត្ថកិច្ចកំពុង​ តែ សាកសួរនិងពិនិត្យ រងចាំជំនាញធ្វើការកោសល្យវិច័យ លើក្មេងស្រី ថាតើត្រូវបាន​បុរសខាងលើរំលោភពិតប្រាកដមែនឬអត់ ៕

ចែករំលែកអត្ថបទ