Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្មេងប្រុសម្នាក់​ដកហូតថ្នាំញៀន៤៥កញ្ចប់

តាកែវ÷ កម្លាំងកងរាជអាវុធហត្ថស្រុកកោះ​អណ្ដែត​ ក្រោមការសម្របសម្រួលនីតិវិធី​ដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ កាលពីវេលា​ម៉ោង០២នឹង២០នាទីរសៀលថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌បាន​ចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំនុច ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែតខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ រឿន ហ៊ួត ភេទ ប្រុស អាយុ ១១ឆ្នាំ (អនិតិជន) ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅ កន្លែងកើតហេតុ។

វត្ថុតាងដកហូតរួមមាន÷ ម្សៅក្រាមសថ្លាចំនួន45កញ្ងប់ ទំងន់30.42ក្រាម សង្ស័យជាថ្នាំញៀន(ថ្លឹងទាំងថង់) (លទ្ធផលតេស្តបឋមពណ៏ត្នោតលឿងទុំ ជាប្រភេទមេតំហ្វេតាមីន ICC ម៉ាទឹកកក -សំភារះវេចខ្ចប់មួយចំនួន-ទូរសព្ទ01គ្រឿងNចុចពិល។

ជនសង្ស័យជាអនិតិជន ត្រូវបានអោយអាណាព្យា បាលមកទទួលទៅលំនៅដ្នានអប់រំបន្ត ហើយបញ្ជូនសំនុំរឿងទៅសាលា​ដំបូងតាមនិតិវិធី៕

ចែករំលែកអត្ថបទ