Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជន​សង្ស័យ០៧នាក់ដកហូតគ្រឿងញៀនបានមួយ​ចំនួន

ព្រះសីហនុ៖ កម្លាំងជំនាញ ការិយាល័យ​នគរ​បាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបគ្រឿងញៀន៣ករណីផ្សេងគ្នា​ ៖​ ករណីទី០១​-កាលពីវេលា​ម៉ោង​០០និង៣០នាទី​ ថ្ងៃទី៣១​ខែឩសភាឆ្នាំ២០២០ នៅចំណុចអូរ៥ ក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួន ជនសង្ស័យបានចំនួន០៣​នាក់រួមជា​មួយវត្ថុតាងមួយចំនួន។

​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​៖ទី១.ឈ្មោះ ផេង វណ្ណឌី (វិត)ភេទប្រុសអាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិស្នំប្រាំពីរ ឃុំម៉ាក់​ប្រាំង ស្រុកទឹកឈូ ខេត្តកំពត​ ទីលំនៅ​បច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
​២.ឈ្មោះ សរ ឌី (ធី) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ស្រុក​កំណើត ភូមិវត្តទៀមកន្ថោ ឃុំបួន ស្រុកកំពង់ត្រាច ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន ផ្លូវចំណោតអាឡាំងដឺឡុង សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
​៣.ឈ្មោះ ខាន់ វីណា (ឆក) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ស្រុកកំណើត​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ទីលំនៅបច្ចុប្បន្ន​ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៦កញ្ចប់​ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ។

ករណីទី២-ថ្ងៃអាទិត្យទី៣១ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង០១ និង៣០នាទី កម្លាំងជំនាញ​ ការិយាល័យនគរបាលប្រឆាំងគ្រឿង​ញៀន បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង នៅចំណុចផ្លូវចូលរោងចក្រ យ៉ូវ​ស៊ីង ក្រុម១៧ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនជនសង្ស័យបានចំនួន ០៣នាក់រួមមាន៖
​ទី១-ឈ្មោះ សយ សុឃឿន (ហ៊ុយ)ជាមេ​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​ ស្រុកកំណើត​ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​ ទីលំនៅបច្ចុប្បន្ន សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
​២.ឈ្មោះ ពេញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វេីការងាក្រុមហ៊ុនក្រឡុកស៊ីម៉ង់​ ស្រុកកំណើត ឃុំកំបូល ស្រុកអង្គឈ្នួល ខេត្តកណ្តាល​ ទីលំនៅបច្ចុប្បន្ន៖ ភូមិពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
​៣.ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្រុកកំណើត​ ភូមិស្តុកធ្លក ឃុំដងទុង ស្រុកដងទុង ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន​ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
+វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់​ មធ្យម០៨កញ្ចប់​ តូច០៦កញ្ចប់)​ ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង​ កាំភ្លេីងខ្លី ម៉ាក K-54 ចំនួន០១ដេីម​ គ្រាប់កាំភ្លេីង ចំនួន០៧គ្រាប់​ ដែកកេះ០៣ កន្រ្តៃយ៍ ចំនួន០១​ សម្ភារៈសម្រាប់វិចខ្ចប់និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ករណីទី៣-ថ្ងៃអាទិត្យ ទី៣១ ខែឧសភាឆ្នាំ២០២០វេលាម៉ោង០២និង​៣០​នាទី កម្លាំងជំនាញ ការិយាល័យ​នគរបាល​ប្រឆាំងគ្រឿង​ញៀន បាន​បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង នៅចំណុចក្រោយសាលារៀនឃ្លាំងលេី ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខ​សញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ច​ ឃាត់ខ្លួនជន​សង្ស័យ ម្នាក់​ ឈ្មោះ ហេង ម៉ុង ភេទប្រុស អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី​ឥណ្ឌា ស្រុកកំណើត​ ភូមិបិល ឃុំស្គួស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន​ មិនពិតប្រាកដ ។
​+វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់​ ទូរស័ព្ទដៃ ចំនួន០១គ្រឿង ៕

បច្ចុប្បន្ន​ ជនសង្ស័យទាំងអស់រួមនិងវត្ថុតាង​ ត្រូវបាន​ ​នគរបាល​ការិយាល័យប្រឆាំងគ្រឿង​ញៀន​ កសាងសំណុំរឿងដើម្បីចាត់​ការបន្តតាមនិតិវិធី​ ៕

ចែករំលែកអត្ថបទ