Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស! បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី​ស្រែប៉ះមីនតោន​ផ្ទុះរងរបួសធ្ងន់

បាត់ដំបង​ ៖​ បុរសម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរ​ពេទ្យ​ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំ​មីនតោនផ្ទុះបណ្តាលអោយរងរបួសធ្ងន់
ហេតុការណ៍គួរអោយរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ នៅចំណុច​ក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ​កន្លែងកើត​ហេតុបានប្រាប់អោយដឹងថា នៅ​មុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាកkubotaមកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាង​លើ ខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់​តែប៉ះចំមីនតោនផ្ទុះឡើងបណ្តាលអោយតៃ​កុងរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខ​ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាល​នៅ​មន្ទីពេទ្យបវេល១ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង៕

ចែករំលែកអត្ថបទ