Saturday, October 24, 2026
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទិច

ភ្នំពេញ ៖​ អគ្គីភ័យឆាបឆេះផ្ទះចំនួនបីខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៦និង៤៥នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ហេតុការណ៍នេះកើត​ឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៦និងផ្លូវ៣៩០ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកង​ទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះទី១-ឈ្មោះ កែវ ហ៊ី ភេទស្រី អាយុ​៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ

Read More
សន្តិសុខ​សង្គម

អាសូរ! បុរសកម្មករសំណងម្នាក់ឡើងលាប​ថ្នាំផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង​នៅសង្កាត់​ចោមចៅ១ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់​ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុប​ទួលពង្រភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែល​មាន​តង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់យ៉ាងអាណោច​អធម៌​ ៖​ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី​២០​ខែ​សីហា ឆ្នាំ២០២០ ភ្លាមៗសាច់ញាតិមិន​អស់ចិត្ត ក៏បានហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបានបន្ទាប់ពីកើត​ហេតុ​មេការព្យាយាមឲ្យកម្មករដឹកសព​ជន​រងគ្រោះយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច​មូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និងលោកឧត្តមសេនីយ៍ត្រី លី សាត់សាយមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read More
ព័ត៌មាន​ជាតិ

តុលាការដោះលែងស្ត្រីដែលក្លែងឯកសារលួចផ្ទះគេលក់ ខណៈជនរងគ្រោះសង្ឃឹមថាតំណាងអយ្យការនឹងប្ដឹងទាស់

(ភ្នំពេញ)៖ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនត្រូវចោទចំនួន ៣បទល្មើស ស្រាប់តែចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឲ្យត្រឡប់ទៅផ្ទះវិញ។ សូមជម្រាបថា ជនត្រូវចោទឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់

Read More
ព័ត៌មាន​ជាតិ

នគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅតុលាការ តាមដីកាពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់

(ភ្នំពេញ)៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញ បានឃាត់ និងបញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងឯកសារលួចលក់ផ្ទះរបស់អ្នកដទៃ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

Read More
ព័ត៌មាន​ជាតិ

ប្រជាពលរដ្ឋ ប្តឹងអភិបាលរងខេត្តបន្ទាយមានជ័យ, អតីតមន្ត្រីជាន់ខ្ពស់នៃក្រុងប៉ោយប៉ែត និងបក្ខពួក រឿងលួចដី ១១៣ហិកតា ទៅតុលាការ

(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានក្រុមជនរងគ្រោះចំនួន ១០នាក់ បានសម្រេចនាំគ្នាដាក់ពាក្យប្តឹងចូលសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីទាមទាររកយុត្តិធម៌ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំ ១១៣ហិកតា ស្ថិតនៅចំណុចអូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ជនរងគ្រោះបានប្តឹងមនុស្សចំនួន ១៧នាក់ ដែលនៅក្នុងចំណោមនោះក៏មានលោក ប៉ាល់ សេដ្ឋា អតីតចៅសង្កាក់និមិត្ត,

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤៖៤០នាទី ថ្ងៃទី

Read More
សន្តិសុខ​សង្គម

លោកឧត្ដមសេនីយ៍ម្នាក់ទាស់សំដីគ្នាជាមួយ​ម្ចាស់ហាងវិមានព្រិល​ ឈានដកកាំភ្លើងគំរាមបាញ់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖​ បុរសម្នាក់ស្លៀកពាក់ស៊ីវិលបានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗសុំស្នេហ៍ម្ចាស់​ហាងមិនបានឈានទៅដល់ដកកាំភ្លើងខ្លីគំរាម​បាញ់បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៦៣ចំណុច​ហាងផឹកសុីមួយកន្លែងសុីយីហោ វិមានព្រិល ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន​ពេលកើតហេតុគេឃើញបុរសស៉ីវិលម្នាក់​ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកឡិចសុីស ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខនគរបាល 2.7119 បានចូលទៅហាងផឹកស៊ីដែល

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់​ តាមរយៈ Video Conference

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ ដល់អង្គភាពកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read More
ព័ត៌មាន​ជាតិ

តុលាការកោះហៅចៅសង្កាត់រងទី១ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឲ្យចូលបំភ្លឺ

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សុង ឆវ័ន្ត បានកោះហៅលោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឈ្មោះ ឈុយ តុលា ឲ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំជាង ១៧ហិកតា នៅក្នុងភូមិព្រៃដូនអុក

Read More