ក្មេងទំនើង២ក្រុមទាស់ពាក្យសម្ដីគ្នាផ្ទុះអាវុធ៥គ្រាប់ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ
ភ្នំពេញ ៖ យុវជនមួយក្រុមផ្ទុះអាវុធចំនួន៥គ្រាប់ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ ខណៈដែលទាស់សម្ដីគ្នាជាមួយយុវជនមួយក្រុមទៀតដែលយកគប់ដុំថ្ម ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់នគរបាលនិងកំលាំងកងរាជអាវុធហត្តខណ្ឌដូនពេញ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២០២ មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមប្រភពពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថា៖ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមជិះម៉ូតូ២ម៉ូតូគ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខ មានគ្នា៤នាក់ បានជិះមកឈប់ទិញនំ នៅចំណតរថយន្តក្រុងមុខរបងសាលារៀនចតុមុខ
Read More

















