Friday, April 19, 2024
Latest:

Day: October 19, 2020

សន្តិសុខ​សង្គម

មេកន្ទុយលេខម្នាក់លិចលឺពាក្យចាមរាមថា គេកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាព ក្រោយនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានមួយបានលួចបង្ហើបប្រាប់ថា​ ៖ បុរសម្នាក់ ដែលជាមេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រត្តបត្តិការបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុស​ច្បាប់ ។ ពេលនេះមានអ្នកកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ ។ សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

Read More
សន្តិសុខ​សង្គម

សូមជួយស៊ែរបន្តផង! កុំអោយចាញ់​បោកអ្នក​លក់តាមអនឡាញទៀត

អ្នកលក់អនឡាញដែលមានគណៈន័យហ្វេស​ប៊ុកឈ្មោះ​ សុខឡេង​ លក់ទូរសព្ទនិងកាមេរ៉ា(លក់កាមេរ៉ា​ គ្រប់ម៉ូត)បានបញ្ជាអោយអិថិជនកុម្ម៉ងឥវ៉ាន់និងផ្ញេីលុយតាមរយៈ​លេទូរសព្ទ័លេខ​(096-3622362)​ក្រោយអតិថិជនផ្ញេីលុយរួចរាល់អស់​ ក៍ប្លុកលេខនិងហ្វេសប៊ុកអតិថិជនចោលខលលែងចូល​ ដែលជាហេតុធ្វេីអោយអតិថិជនខឹង​សម្បា​ និងអ្នកលក់តាមអនឡាញ​មួយចំនួនដែលតែងតែបោកប្រាស់គេនិងបោកអតិថិជនជាច្រេីននាក់ទៀតកំពងដង្ហោយសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍។ ជាក់ស្ដែងគណៈន័យហ្វេសប៊ុកឈ្មោះ​(ជួបគ្នាគឺជានិស្ស័យ)ក៍បានចាញ់បោកអ្នក​លក់ទូរសព្ទ័តាមអនឡាញខាងលេីនេះដែរ​ ដោយបានផ្ញេីលុយចំនួន130$ទៅលេខ​0963622362នាក់លក់ទូរសព្ទ័តាមអនឡាញ​ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០​ រហូតមកដល់ម៉ោងនេះបានបិតទូរសព្ទនិងប្លុក​ហ្វេសប៊ុកអតិថិជនចោលអស់ហេីយ។ អតិថិជនដែលរងគ្រោះទាំងអស់សូមសុំណូមពរដល់បងៗសមត្ថកិច្ចទាំងអស់ដែល​ពាក់ព័ន្ធសូមជួយស្រាវជ្រាវរកជនឆបោកតាមអនឡាញនេះយកមកផ្ដន់ទាទោសតាមផ្លូវច្បាប់​ ព្រោះបេីទុកមនុស្សបោក​ប្រាស់​ធុននេះ​ដើរធ្វើព្យុះភ្លៀងមិនដឹងជា​បោកប្រាស់ប្រជាពលរដ្ឋអស់ប៉ុន្មាននាក់​ទៀតទេ​ ជនរងគ្រោះសង្ឃឹមថា​ សមត្ថកិច្ចនិងចាប់ជនឆបោកនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់​ ៕

Read More
សន្តិសុខ​សង្គម

ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឧបត្ថម្ភដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦

Read More