Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសល្មោភកាមម្នាក់បន្ទាប់ពីធ្វើសកម្ម​ភាពរំលោភក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញ៖ ជនស្ស័យល្មោភកាម​ម្នាក់​ត្រូវបាន​កម្លាំង​ នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួនយកមកធ្វើការ​សាកសួរ​ បន្ទាប់ពី​ជនសង្ស័យ​បានធ្វើសកម្ម​ភាពចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេ​ង​ស្រី​​អាយុ៥ឆ្នាំ
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពី​វេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី​១៧ខែកុម្ភៈឆ្នាំ​២០២០​ នៅត្រង់ចំណុច​ផ្ទះ​ជន​សង្ស័យ​​គ្មាន​លេខផ្លូវលំ ស្ថិតក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យដែលសមត្ថកិ​ច្ចឃាត់ខ្លួនយកមក​សួរ​នាំមា​នឈ្មោះ សៅ សូ​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ​ វ​.​សល អាយុ​០៥​ឆ្នាំ​មានម្ដាយឈ្មោះ វិត ស្រី​ទូច អាយុ​​៤៤​ឆ្នាំ មុខរបរ​លក់​នំ មានទីលំនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣​និង​០០នាទីរសៀលក្មេងស្រីរងគ្រោះឈ្មោះ វ.ស.លភេទស្រី អាយុ​៥​ឆ្នាំ កំពុងអង្គុយចុចទូរស័ព្ទលេងនៅលើតុ​ ក្រោមផ្ទះពេល​នោះជនសង្ស័យឈ្មោះ សៅ សូដា បានដើរ​ចេញពីផ្ទះរបស់ខ្លួនដែលមាន​ចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល​១០​ម៉ែត្រ​ ហើយជនសង្ស័យក៏បានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងផ្ទះរបស់ខ្លួន​ រួចចាប់អោប ហើយសម្រាតខោក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរំលោភធ្វើឲ្យក្មេង​ស្រីរងគ្រោះមានការឈឺចាប់ ក៏ស្រែកយំរក​ម្តាយឱ្យជួយ ។ បន្ទាប់មកអ្នកជិតខាងក៏បានឮក្មេងស្រីយំ ក៏ទៅមើលស្រាប់តែឃើញ ជន​សង្ស័យកំពុងធ្វើសកម្មភាពរំលោភលើក្មេង​ស្រីរងគ្រោះ ក៏បានចាប់ទាញជនសង្ស័យចេញ ហើយរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ឱ្យជួយអន្តរាគមន៍ ឃាត់​ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតែ​ម្ដង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់ថា រូបគេ​(​ជនសង្ស័យ​) ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន ។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​កក​សាង​សំណុំរឿង​ដើម្បីចាត់​បន្ត​តាម​នីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ