សាហាវណាស់ ! ប្ដីកំណាចចាក់ប្រពន្ធជា​ច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមព្រោះភ្លើងប្រចណ្ឌ័

ភ្នំពេញ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោច​អធម៌​ ចោលកូនតូចពីរ​នាក់គួរឲ្យសង្វេក​ ខណៈលោកប្ដីកំណាចចាក់ប្រហាជាច្រើនកាំបិតនៅកណ្ដាលថ្នល់ទាំងកណ្ដាលអាធ្រាត្រ​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២០។ ស្ថិតក្នុងភូមិព្រែកហូលកើតឃុំព្រែកហូលក្រុងតាខ្មៅខេត្តកណ្ដាល។ សពស្ត្រីរងគ្រោះឈ្មោះ​ កៅ​ ស្រីកែវ អាយុភេទស្រីអាយុ២៦ឆ្នាំមានស្រុកកំនើត​ ភូមិ​ក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។ យោងតាមប្រភពពីពីប្រជាពរដ្ឋដែលធ្វើ​ដំណើរតាមដងផ្លូវបានឃើញស្ត្រីម្នាក់បាន​ដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាមត្រូវ​បានជនដៃដល់ចាក់សម្លាប់ចំនួន៣កាំបិត ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិត​បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុ។​ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះរួចជនដៃដល់បានយកទូរស័ព្ទរបស់ជនរងគ្រោះខលទៅបងប្រុសរបស់នាងថាខ្លួនបានចាក់​សម្លាប់ប្អូនបងហើយរួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុ​ហើយបានបន្តរត់ឆ្ពោះទៅសារភាពនៅក្នុងស្រុកកណ្ដាលស្ទឹងថាខ្លួនបានចាក់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ។​ សូមបញ្ជាក់ផងដែរថាជនរងគ្រោះកំព្រាឪពុកម្ដាយមានតែពីរនាក់បងប្រុសបង្កើត តែប៉ុណ្ណោះ។​ ហើយមានកូន២នាក់​នៅក្នុងបន្ទុក។តាមប្រភពដែល​ទទួលបានគឺ​ជនរងគ្រោះខាងលើបានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយតែជនដៃដល់ជាប្ដីនៅតែចងកម្មពារតាមសម្លាប់នាងទាល់​តែ​បាន។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិឆ្ឆ័ទៅសពស្ត្រីរងគ្រោះពិនិត្យរួច​បានបញ្ជាក់ថាជនរងគ្រោះត្រូវបានជនដៃ​ដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមួយកាំបិតចំផ្នែកខាងមុខពីកាំបិតទៀតចំខ្នងខាង​ក្រោយវត្ថុតាងកូនកាំបិតដងលឿងមានស្មាមឈាមជាប់កាំបិត​ ។​ ក្រោយពីនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើ​បុណ្យតាមប្រពៃណី​

អានលម្អិត

នគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​ ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១៩កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​នៃអធិការនគរបាលខណ្ឌច្បាអំពៅបានធ្វើ​ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍១៤កេីត ខែអាស្សុជ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវវនឹងថ្ងៃទី​០១ខែតុលាឆ្នាំ​២០២០ វេលា​ម៉ោង​ ១៨និង​០០នាទី។ សមត្ថកិច្ចបានអោយដឹងថា មុនពេកឃាត់​ខ្លួនជនសង្ស័យកំលាំងនគរបាលប៉ុស្តិ៍​ច្បារអំពៅ២នៃអធិការដ្ឋាននគបាលខណ្ឌ​ច្បារអំពៅបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ខណៈមកដល់​ចំណុចផ្លូវ​ លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀនដែល​មាន​ឈ្មោះ១/ វែងវ៉ាន់ដេតភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខ​របរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខផ្លូវ​លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌ​ច្បារអំពៅ២/ ឈ្មោះហេងសានភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដេីមចាន់សង្កាត់​ច្បារអំពៅ២ខណ្ឌច្បារអំពៅ។ –វត្ថុតាងដកហូតបានរួមមាន៖ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)​ ចំនួន១៩កញ្ចប់ថង់តូច ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

អានលម្អិត