Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

មេកន្ទុយលេខម្នាក់លិចលឺពាក្យចាមរាមថា គេកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាព ក្រោយនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានមួយបានលួចបង្ហើបប្រាប់ថា​ ៖ បុរសម្នាក់ ដែលជាមេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រត្តបត្តិការបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុស​ច្បាប់ ។ ពេលនេះមានអ្នកកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ ។

សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី​រសៀល នៅចំណុចមុខផ្ទះលេខ៣៨៨ ផ្លូវបេតុង(វត្តអង្គតាមិញ) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ស៊ិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កហ្វេ ស្នាក់នៅផ្ផ្ទះលេខ៣៨៨ ផ្លូវបេតុង(វត្តអង់តាមិញ) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ (គ្មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីបើក​លេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ប្រដាប់អុកថ្ងៃខែឆ្នាំ០១,លុយខ្មែរ១៩.០០០រៀល ,បញ្ជីកត់ឆ្នោត០១សន្លឹក , ក្រដាសសំរាប់កត់ឆ្នោត០១ដុំធំ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ